ឥណ្ឌាច្រានចោលសេចក្តីប្រកាសរបស់ចិនស្តីពីស្ថានភាពព្រំដែន

(VOVWORLD) - ប្រទេសឥណ្ឌាបានលើកឡើងនៅថ្ងៃទី ២៨ ខែកក្កដាដោយចាត់ទុកថា ការដែលអ្នកនាំពាក្យក្រសួងការបរទេសចិនប្រកាសថា ប្រទេសទាំងពីរបានបញ្ចប់ការដកកងទ័ពនៅតាមតំបន់ព្រំដែនភាគច្រើន គឺមិនត្រឹមត្រូវទេ។ 

មុននេះ ក្នុងសន្និសីទកាសែតនាថ្ងៃដដែលនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រកាសថា ចិននិងឥណ្ឌាបានបញ្ចប់ការដកកងទ័ពចេញពីតំបន់ព្រំដែនភាគច្រើន ហើយនាពេលថ្មីៗនេះ ប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងជិតស្និទ្ធតាមរយៈបណ្តាញការទូតនិងការពារជាតិ។ ប៉ុន្តែ ក្រសួងការបរទេសឥណ្ឌា បានចេញផ្សាយព័ត៌មានបន្ទាប់នោះថា ប្រទេសទាំងពីរត្រឹមតែបានព្រមព្រៀងដកកងទ័ពចេញពីភាគខាងកើត Ladakh ក្នុងពេលឆាប់ៗនេះតែប៉ុណ្ណោះ។

 ក្នុងពេលជាមួយគ្នានោះ ប្រភពព័ត៌មានចារកម្មឥណ្ឌាបានឲ្យដឹងថា ទោះបីជាភាគីចិនបានដកកងទ័ពរបស់ខ្លួនចេញពីទីតាំងផ្សេងៗក៏ដោយ ប៉ុន្តែជំហានអនុវត្តន៍ជាក់ស្តែងនៅមិនទាន់ច្បាស់នៅឡើយទេ។ ពោលគឺ ចិននៅតែរក្សាកងទ័ពនិងសំភារៈយោធាជាច្រើននៅតាមបណ្តោយព្រំដែនជាមួយប្រទេសឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ