ឥណ្ឌាឆ្ពោះទៅជំរុញទំនាក់ទំនងយ៉ាងខ្លាំងក្លាជាមួយអាស៊ាន
(VOVWORLD)- នាថ្ងៃទី ១៣ ធ្នូ នៅឥណ្ឌា បានប្រព្រឹត្តទៅសន្និសីទរំលឹក
ខួបលើកទី ២៥ ទិវាបង្កើតទំនាក់ ទំនងដៃគូឥណ្ឌានិងអាស៊ាន។
ឥណ្ឌាឆ្ពោះទៅជំរុញទំនាក់ទំនងយ៉ាងខ្លាំងក្លាជាមួយអាស៊ាន |
(VOVworld) - នាថ្ងៃទី ១៣ ធ្នូ នៅឥណ្ឌា បានប្រព្រឹត្តទៅសន្និសីទរំលឹកខួបលើកទី ២៥ ទិវាបង្កើតទំនាក់ ទំនងដៃគូឥណ្ឌានិងអាស៊ាន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានអញ្ជើញចូលរួមនិងមានបទសន្ទរកថានៅសន្និសីទលើកនេះ។ ឯកអគ្គរដ្ឋទូតវៀតណាមបានចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការរវាងឥណ្ឌានិងអាស៊ានមិនត្រឹមតែនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរប៉ុណ្ណោះទេថែមទាំងក្លាយទៅជាកំលាំងយ៉ាងខ្លាំងមួយពោរពេញទៅដោយសក្តានុភាព។ ផែនការមេអំពីការតភ្ជាប់អាស៊ានបាននាំចេញវិស័យយុទ្ធសាស្ត្រចំនួន ៥ សមស្របនឹងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌាហើយដាក់ឲ្យគោលដៅបង្កើនការតភ្ជាប់ជាមួយឥណ្ឌា។ លោក Ton Sinh Thanh បានចាត់ទុកដែរថា៖ សន្និសីទនឹងជួយជំរុញថែមទៀតការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌានិងជាព្រឹត្តិការណ៍សំខាន់មុនពេលសន្និសីទជាន់ខ្ពស់រំលឹកខួបទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌាដែលគ្រោងនឹងរៀបចំនាខែ មករា ឆ្នាំ ២០១៨។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងប្រេងឧស្ម័ន្ធដុត អភិឌ្ឍន៍ជំនាញនិងសហគ្រាសឥណ្ឌា លោក Dharmendra Pradhan បានឲ្យដឹងថា៖ ឥណ្ឌាចាត់ទុកអាស៊ានជាតំបន់ជិតខាងដែលគប្បី បើកទូលាយនិងការបង្កើនការតភ្ជាប់ជាមួយអាស៊ានមានអត្ថន័យសំខាន់ក្នុងការជំរុញទំនាក់ ទំនងការទូតសេដ្ឋកិច្ចវប្បធម៌រវាងឥណ្ឌានិងបណ្ដាប្រទេសអាស៊ាន៕