ឥណ្ឌាជាប្រភពផ្គត់ផ្គង់ហិរញ្ញវត្ថុ បច្ចេកវិទ្យានិងធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់វៀតណាម
(VOVWORLD) - នេះគឺជាសេចក្តីថ្លែងរបស់ឯកអគ្គរដ្ឋទូតលោក Pham Sanh Chau ក្នុង “វេទិកាវិនិយោគវៀតណាម - ឥណ្ឌា” ដោយគណៈកម្មាធិការស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) និង Vina Capital Group រៀបចំឡើងនៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី ២២ ខែមករាឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូនិងដោយផ្ទាល់។
ទិដ្ឋភាពនៃវេទិកា (រូបថត៖ congthuong.vn) |
ថ្លែងមតិនៅឯវេទិកានេះ ឯកអគ្គរដ្ឋទូត Pham Sanh Chau បានសង្កត់ធ្ងន់លើសក្តានុពលមួយចំនួនរបស់ឥណ្ឌាទាក់ទងនឹងហិរញ្ញប្បទាន ឥណទាន ខណៈដែលអ្នកគ្រប់គ្រងឥណ្ឌាបច្ចុប្បន្ន ដឹកនាំមូលនិធិវិនិ យោគឈានមុខគេ នៅលើពិភព លោកជាច្រើន ហើយឥណ្ឌាក៏មានគម្រោងសក្តានុពលដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក ដែលចង់វិនិយោគនៅវៀតណាម។ លោកឯកអគ្គរដ្ឋទូតមានបំណងថា បណ្តាខេត្តនានាមានការចាប់អារម្មណ៍ដល់ការទាក់ទាញការវិនិយោគពីឥណ្ឌា រួមទាំងអង្គភាពអាជីវកម្មវៀតណាម គឺត្រូវត្រៀមជាស្រេច ទាំងការយល់ដឹងអំពីវប្បធម៌ ធុរកិច្ចក៏ដូចជាបញ្ហាច្បាប់និងជម្លោះនានាដើម្បីអាចឆ្លៀតយកអតិបរមាពីការអភិវឌ្ឍនៅទីផ្សារ ឥណ្ឌាដ៏ធំសម្បើមនេះ៕