ឥណ្ឌាជំរុញដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថាន
|
ឥណ្ឌាជំរុញដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថាន (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ មិនា លេខាថ្មីទទួលបន្ទុកកិច្ចការបរទេសរបស់ឥណ្ឌា
លោក S.Jaishankar បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានី Islamabad ដើម្បី
ពិភាក្សាជាមួយ បណ្ដាថ្នាក់ដឹកនាំរបស់ប៉ាគីស្ថានអំពីបញ្ហាទ្វាភាគី ជាពិសេស
បណ្ដាបញ្ហាដែលភាគី ទាំង ២ នៅមានការខ្វែងគំនិត។ តាមគំរង លោក
S.Jaishankar នឹងជួបចរចារជាមួយ នាយករដ្ឋមន្ត្រប៉ាគីស្ថាន លោក Nawaz Sharif រដ្ឋមន្ត្រីការបរទេសនិងជាទីព្រឹក្សា សន្តិសុខជាតិ Sartaj Aziz ជាដើម។ ក្នុងជំនួប
ចរចារទាំងនេះ ភាគីទាំង ២ នឹងពិភាក្សាអំពីជំលោះអធិបតេយ្យភាពនៅតំបន់
Kashmir និង Siachin បញ្ហាប្រភព ទឹក ក៏ដូចជា វិធានការកសាងទំនុកទុកចិត្តនិង
បង្កើនការជួបប្រាស្រ័យនិងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំង ២៕