ឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់ដោយសារការបាក់ស្រុតដីបានកើនឡើងដល់ ៤៦ នាក់
(VOVWORLD) - ក្រសួងសំណង់សាធារណៈ និងលំនៅដ្ឋានឥណ្ឌូណេស៊ីបានដាក់ពង្រាយឧបករណ៍ធុនធ្ងន់ រួមជាមួយប៉ូលីស និងកងទ័ព ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពស្វែងរក និងជួយសង្គ្រោះ។
ជំនន់ភក់នៅក្នុងការបាក់ដីនៅស្រុក Natuna ខេត្ត Riau (ប្រទេសឥណ្ឌូនេស៊ី)។ រូបថត៖ Jakarta Post |
ចំនួនមនុស្សស្លាប់ដោយសារការបាក់ស្រុតដីនៅកោះ Seransan ឥណ្ឌូនេស៊ី បានកើនឡើងដល់ ៤៦ នាក់ហើយ ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះបន្តរកឃើញសាកសពបន្ថែមជាច្រើនកប់ក្នុងភក់ដី។ នាបច្ចុប្បន្នមនុស្សចំនួន ៩ នាក់កំពុងបាត់ខ្លួននៅឡើយ។ ក្រសួងសំណង់សាធារណៈ និងលំនៅដ្ឋានឥណ្ឌូណេស៊ីបានដាក់ពង្រាយឧបករណ៍ធុនធ្ងន់ រួមជាមួយប៉ូលីស និងកងទ័ព ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពស្វែងរក និងជួយសង្គ្រោះ។
គ្រោះមហន្តរាយបាក់ស្រុតដីកើតមានឡើងនៅកោះ Serasan កាលពីថ្ងៃទី ៦ ខែមីនាដល់បច្ចុប្បន្ន បានបណ្ដាលឲ្យមនុស្សជាង ១ ២០០ នាក់ត្រូវ ជម្លៀសខ្លួន ខណៈពេលដែលភូមិចំនួន ៣ ត្រូវកប់ក្នុងការរអិលបាក់ដី។
អាជ្ញាធរមូលដ្ឋានបានប្រកាសអាសន្ន ហើយបានបង្កើនការព្រមានគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុតចំពោះប្រជាជនក្នុងតំបន់ និងតំបន់ជិតខាង។ ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបើកកញ្ចប់ជំនួយដែលមានតម្លៃ ៥៦ ០០០ ដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះផងដែរ៕