ឥណ្ឌូណេស៊ី ដាក់ឲ្យដំណើរការខ្សែរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍
(VOVWORLD) - នាថ្ងៃទី ២ ខែតុលា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសថា ប្រទេសនេះបានដាក់ឲ្យដំណើរការជាផ្លូវការនូវខ្សែរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុង Bandung ។ នេះជាខ្សែរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍។
ខ្សែរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍។ រូបថត៖ VOV |
នៅក្នុងពិធីមួយនៅទីក្រុងហ្សាកាតា លោកប្រធានាធិបតី Joko Widodo បានឲ្យដឹងថា ខ្សែរថភ្លើង Jakarta-Bandung បានគូសសញ្ញាការអភិវឌ្ឍន៍ប្រភេទដឹកជញ្ជូនសាធារណៈនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមទិសដៅទំនើប ប្រសិទ្ធភាព និងស្និទ្ធស្នាលជាមួយបរិស្ថាន។ គម្រោងរថភ្លើងល្បឿនលឿននេះ មានទុនវិនិយោគសរុប ៧,៣ពាន់លានដុល្លារអាមេរិក និងមានប្រវែងផ្លូវសរុប ១៤២គីឡូម៉ែត្រ។ ជាមួយនឹងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងល្បឿនលឿននេះអាចជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងរដ្ឋធានីហ្សាការតា និងទីក្រុង Bandung ពីវេលារាប់ម៉ោងមកត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា គម្រោងផ្លូវដែកនេះបានចាប់ផ្តើមដំណើរការសាកល្បងដោយឥតគិតថ្លៃ ចាប់ពីសប្តាហ៍ទីពីរនៃខែកញ្ញា ហើយប្រតិបត្តិការសាកល្បងនេះនឹងត្រូវបានបន្ត។ ការលក់សំបុត្រនឹងចាប់ផ្តើមនៅពាក់កណ្តាលខែតុលា៕