ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី យល់ព្រមពង្រឹងតួនាទីរបស់អាស៊ាន

(VOVWORLD) - ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានព្រមព្រៀងគ្នាក្នុងការពង្រឹងតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅលើឆាកអន្តរជាតិ រួមទាំងតួនាទីរបស់អាស៊ានក្នុងការកសាងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ប្រកប ដោយសន្តិភាព   ស្ថិរភាព និងវិបុលភាព។
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី យល់ព្រមពង្រឹងតួនាទីរបស់អាស៊ាន - ảnh 1នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ (ប្រភព៖ Reuters)

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅថ្ងៃទី ៩   ខែមករា បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បន្ទាប់ពីកិច្ចពិភាក្សាផ្លូវការរវាងមេដឹកនាំទាំងពីរនៅវិមាន Bogor ក្នុងខេត្ត West Java (ឥណ្ឌូនេស៊ី)។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាមួយចំនួនទាក់ទងនឹងទំនាក់ទំនងទ្វេភាគី។

មេដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) លើវិស័យដឹកជញ្ជូន ហិរញ្ញប្បទាននាំចូល និងនាំចេញ ថាមពលបៃតង ការអភិវឌ្ឍឧស្សាហកម្មថ្ម និងវិស័យផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ