ឥណ្ឌូណេស៊ីកសាងទីក្រុងថ្មីចំនួន ១០


ឥណ្ឌូណេស៊ីកសាងទីក្រុងថ្មីចំនួន ១០  - ảnh 1
ឥណ្ឌូណេស៊ីកសាងទីក្រុងថ្មីចំនួន ១០ (Image: wikipedia.org)

(VOVworld) – នាថ្ងៃទី ២៤ មិនា រដ្ឋមន្ត្រីក្រសួងផែនការនិងអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី
លោក Andrinof Chaniago បានឲ្យដឹងថា៖ ក្នុងផែនការកសាងទីក្រុងថ្មីចំនួន​ ១០ នៃ
ប្រទេសនេះ បណ្ដាទីប្រជុំជនដំបូងនឹងត្រូវបានកសាងនៅស្រុក Tanjung Selor ភាគ
ខាងជើង Kalimantan ឬហៅថា៖ ភាគខាងជើងខេត្ត Borneo។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចការស្រាវជ្រាវនិងផ្តល់ថវិការរដ្ឋដើម្បីអភិវឌ្ឍន៍ស្រុក Tanjung Selor ឲ្យ ក្លាយទៅជាទីក្រុងសំខាន់នៅភាគខាងជើងខេត្ត Borneo ជាប់ម៉ាឡេស៊ី។ ទីកន្លែងជាក់ស្តែងនៃទីក្រុងចំនួន ៩ ផ្សេងៗទៀតមិនទាន់បានជូនដំណឹងនៅឡើយ។
លោក Andrinof Chaniago បានប្រកាសថា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងផ្តល់អាទិភាព
អភិវឌ្ឍន៍បណ្ដាទីប្រជុំជនថ្មីនេះនៅខាងក្រៅកោះ Java ដើម្បីជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ចព្រមៗគ្នាក្នុងទូទាំងប្រទេសរួមចំណែកទទួលបានបណ្ដាគោលដៅ
សុខុមាលភាពសង្គម កាត់បន្ថយ ភាពក្រីក្រនិងស្ថានភាពបាត់អាជីព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ