ឥណ្ឌូណេស៊ីដាស់តឿនឱ្យចិនគោរព UNCLOS
(VOVWORLD) - ឥណ្ឌូណេស៊ីបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងភាពតានតឹងនៅសមុទ្រខាងកើត និងបានដាស់ តឿន ឱ្យប្រទេសចិនគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីដោះស្រាយជម្លោះនានា។
នេះជាខ្លឹមសារមួយដែលត្រូវបានលើកឡើងដោយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi ក្នុងអំឡុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ៣០ ខែកក្កដាជាមួយសមភាគី ចិនលោកវ៉ាងយី ( WangYi)។ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ីបានសង្កត់ធ្ងន់ថាប្រទេសចិន ក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) គួរតែគោរពតាមក្រមប្រតិបត្តិនៅពេលដែលដោះស្រាយជម្លោះនៅសមុទ្រខាងកើតជាមួយប្រទេសដទៃ ទៀតក្នុងតំបន់។ លោកស្រី Marsudi ក៏បានឲ្យដឹងទៀតថាការធ្វើសន្ទនាគឺជា“មធ្យោបាយដ៏ល្អបំផុត” ដើម្បីដោះស្រាយជម្លោះទន្ទឹមនឹងការលើកឡើងពី“ គោលការណ៍ខ្ជាប់ខ្ជួនដោយឥតងាករេ” ដែលឥណ្ឌូនេស៊ីលើកតម្កើងក្នុងការដោះស្រាយជម្លោះដែនដីនិងការតស៊ូដណ្តើមអំណាចនៅសមុទ្រខាងកើតផងដែរពោលគឺ «គោរពច្បាប់អន្តរជាតិនិងអនុវត្តច្បាប់អន្តរជាតិពាក់ព័ន្ធទាំងអស់ ក្នុងនោះរួមមាន UNCLOS ឆ្នាំ ១៩៨២»។ លោកស្រីក៏អំពាវនាវឱ្យគ្រប់ភាគីទាំងអស់បន្តផ្តល់អាទិភាពដល់ការសម្រប សម្រួលនិងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នាជាសត្រូវផងដែរ៕