ឥណ្ឌូណេស៊ីត្រៀមខ្លួនជាស្រេចសំរាប់ ASIAD ២០១៨

(VOVWORLD) - នាថ្ងៃទី ២ មេសា គណៈចាត់តាំងមហោស្រពកីឡាអាស៊ីលើកទី ១៨ (ASIAD 18) របស់ប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានរៀបចំសន្និសីទកាសែតអន្តរ ជាតិដើម្បីផ្តល់ព័ត៌មានអំពីការងាររៀបចំការផ្សព្វផ្សាយបណ្ដាទីតាំងទទួលរៀប ចំមហោស្រពកីឡាអាស៊ីឆ្នាំនេះ។ 
ឥណ្ឌូណេស៊ីត្រៀមខ្លួនជាស្រេចសំរាប់ ASIAD ២០១៨  - ảnh 1 ឥណ្ឌូណេស៊ីត្រៀមខ្លួនជាស្រេចសំរាប់ ASIAD ២០១៨ 

  នាថ្ងៃទី ២ មេសា គណៈចាត់តាំងមហោស្រពកីឡាអាស៊ីលើកទី ១៨ (ASIAD 18) របស់ប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានរៀបចំសន្និសីទកាសែតអន្តរ ជាតិដើម្បីផ្តល់ព័ត៌មានអំពីការងាររៀបចំការផ្សព្វផ្សាយបណ្ដាទីតាំងទទួលរៀប ចំមហោស្រពកីឡាអាស៊ីឆ្នាំនេះ។ តាមនោះ ASIAD លើកទី ១៨ នឹងមានការចូល រួមរបស់ក្រុមកីឡាចំនួន ៤៥ មកពីប្រទេសចំនួន ៤៥ នៅទ្វីបអាស៊ីដោយមាន កីឡាករកីឡាការិនីចំនួន ១៥ ពាន់នាក់និងគ្រូបង្វឹករួមជាមួយអ្នកស្ម័គ្រចិត្តចំនួន  ៣ ម៉ឺននាក់។ នៅ ASIAD ១៨ បណ្ដាកីឡាករនឹងប្រកួតក្នុងវិញ្ញាសារចំនួន ៤០ ដោយមានខ្លឹមសារចំនួន ៦៧ និងក្រុមមេដាយចំនួន ៤៦៧។ ដោយមានក្តី សង្ឃឹមជួយឧបត្ថម្ភកីឡាករកីឡាការិនីឲ្យមានការត្រៀមរៀបចំល្អបំផុតសំរាប់ Olympic Tokyo ២០២០ គណៈចាត់តាំងបានបញ្ជូលខ្លឹមសារប្រកួតចំនួន ៣២ ក្នុងចំណោមវិញ្ញសារប្រកួតចំនួន ៤០ ស្ថិតក្នុងប្រព័ន្ធប្រកួត Olympic។ នាយករង ទទួលបន្ទុកការផ្សព្វផ្សាយនិងទំនាក់ទំនងមហាជនចំណុះគណៈចាត់តាំង  ASIAD ១៨  លោក Buldansyah បានឲ្យដឹងថា៖ រហូតមកដល់ពេលនេះ បណ្តាសំណង បំរើឲ្យការប្រកួតកីឡា ASIAD ១៨ ត្រូវបានសម្រេចជិត ១០០%៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ