ឥណ្ឌូណេស៊ីនឹងប្រកាសលទ្ធផលនៃការស៊ើបអង្កេតការធ្លាក់យន្តហោះយ៉ាងឆាប់ៗ
(VOVWORLD) - យន្ដហោះ Boeing Co 737-500 បានប្រតិបត្តិការអស់រយៈពេល ២៦ ឆ្នាំ ហើយត្រូវបានធ្លាក់ចូលដែនទឹក នៃរដ្ឋធានីហ្សាកាតានៅថ្ងៃទី ៩ ខែមករា ក្រោយពេលហោះហើរប៉ុន្មាននាទី ដើម្បីធ្វើដំណើរពីរដ្ឋធានីហ្សាកាតាទៅកាន់ក្រុង Pontianak នៃខេត្ត West Kalimantan ។
ក្រុមអ្នកជួយសង្គ្រោះនៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១០ ខែមករាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN) |
នៅថ្ងៃទី ៨ ខែកុម្ភៈ ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិឥណ្ឌូនេស៊ី (KNKT) លោក Soerjanto Tjahjono បានឲ្យដឹងថា៖ ទីភ្នាក់ងារនេះនឹងប្រកាសលទ្ធផលនៃការស៊ើបអង្កេតបឋមករណី ធ្លាក់យន្ដហោះ ដែលមានលេខសម្គាល់ SJ-182 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air កាលពីថ្ងៃទី ១០ ខែកុម្ភះកន្លងទៅ។ យន្ដហោះ Boeing Co 737-500 បានប្រតិបត្តិការអស់រយៈពេល ២៦ ឆ្នាំ ហើយត្រូវបានធ្លាក់ចូលដែនទឹក នៃរដ្ឋធានីហ្សាកាតានៅថ្ងៃទី ៩ ខែមករា ក្រោយពេលហោះហើរប៉ុន្មាននាទី ដើម្បីធ្វើដំណើរពីរដ្ឋធានីហ្សាកាតាទៅកាន់ក្រុង Pontianak នៃខេត្ត West Kalimantan ។ មនុស្សទាំង ៦២ នាក់នៅលើយន្តហោះរួមមានអ្នកដំណើរចំនួន ៥០ នាក់និងក្រុមបើកបរចំនួន ១២ នាក់ត្រូវស្លាប់ផងដែរ៕