ឥណ្ឌូណេស៊ីបានរកឃើញនាវាចិនបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ

(VOVWORLD) -  នាថ្ងៃទី ១២ ខែមករា ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានផ្សាយថានាវាកងទ័ពជើងទឹករបស់ឥណ្ឌូនេស៊ី បានបន្តរកឃើញមាននាវានេសាទនិងនាវាឆ្មាំសមុទ្រ ចិនជាច្រើនគ្រឿង បានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ី (EEZ) នៅតំបន់សមុទ្រណាទូណា (Natuna)។
ឥណ្ឌូណេស៊ីបានរកឃើញនាវាចិនបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ - ảnh 1 ឥណ្ឌូណេស៊ីបានរកឃើញនាវាចិនបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ (រូបថត៖ RK)

ការរំលោភបំពានអធិបតេយ្យភាពនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃបន្ទាប់ពីដំណើរចុះត្រួតពិនិត្យមើលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅស្រុកណាទូណាចំណុះប្រជុំកោះ Riau កាលពីថ្ងៃទី ៨ ខែមករា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីដំណើរចុះត្រួតពិនិត្យមើលនេះ ដោយយន្តហោះឈ្លបយកការណ៍នៃកងទ័ពជើងអាកាសឥណ្ឌូណេស៊ីលោកឧត្តមនាវាត្រី Rear Adm Margono បានសង្កត់ធ្ងន់ថា ប្រសិនបើនាវានេសាទចិននៅតែបន្តរំលោភបំពានលើតំបន់ EEZ របស់ឥណ្ឌូណេស៊ី នោះអាជ្ញាធរមានសមត្ថកិច្ចឥណ្ឌូនេស៊ី នឹងចាប់ខ្លួននាវាទាំងនេះ ហើយកសាងសំណុំរឿងនិងបញ្ជូនទៅកាត់ទោសនៅតុលាការតែម្តង។ លោកឧត្តមនាវាត្រី Rear Adm Margono បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាឱ្យស្ថាប័នមានសមត្ថកិច្ចឥណ្ឌូនេស៊ីមានសកម្មភាពយ៉ាងខ្លាំងក្លាចំពោះទង្វើរទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ