ឥណ្ឌូណេស៊ីប្រកាសអាទិភាពសេដ្ឋកិច្ចចំនួន៣ក្នុងឆ្នាំប្រធានអាស៊ាន ២០២៣
(VOVWORLD) - នាថ្ងៃទី ៦ ខែមីនា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៣ បានប្រកាសនូវគោលដៅសេដ្ឋកិច្ចអាទិភាពចំនួន៣ (PED) ក្នុងវិស័យហិរញ្ញវត្ថុ រួមមាន៖ ការកសាងឡើងវិញ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។
ផ្ទាំងគំនួរឃោសនា និងផ្សព្វផ្សាយឆ្នាំប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីឆ្នាំ ២០២៣។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងព្រឹត្តិការណ៍ “អាស៊ានសំខាន់ៗ៖ ចំណុចស្នូលនៃកំណើន” ដែលធនាគារកណ្តាលឥណ្ឌូនេស៊ី (BI) បានរៀបចំឡើងនៅទីក្រុងហ្សាកាតា អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Suahasil Nazara បានលើកច្បាស់ថា ឥណ្ឌូនេស៊ីចង់បន្តមរតកនូវអាទិភាពរបស់ខ្លួនក្នុងឆ្នាំប្រធានក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក(G៧) ឆ្នាំ ២០២២។ យោងតាមអនុរដ្ឋមន្ត្រី Suahasil បានឱ្យដឹងថា ជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច។ ដូច្នេះ ការកសាងឡើងវិញមានសារៈសំខាន់ណាស់ ដែលត្រូវបានអនុវត្តន៍តាមរយៈការលើកកម្ពស់ការស្តារឡើងវិញ ធានាស្ថិរភាព ភាពធន់ខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មិនត្រឹមតែបន្តស្តារឡើងវិញប៉ុណ្ណោះទេ ប្រទេសនានាក៏ត្រូវតែអភិវឌ្ឍន៍ និងរក្សាស្ថិរភាពផងដែរ។
អនុរដ្ឋមន្ត្រីលោក Suahasil ក៏បានបញ្ជាក់ផងដែរថា សេដ្ឋកិច្ចឌីជីថល គឺជាកម្លាំងចលករយុទ្ធសាស្ត្រជាបន្ទាប់ ហើយការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលជាកម្លាំងចលករទីបី ត្រូវបានដឹងតាមរយៈការបង្កើនមូលនិធិសម្រាប់ដំណើរការឆ្ពោះទៅរកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចបៃតង៕