ឥណ្ឌូណេស៊ីផ្តល់អាទិភាពជំរុញចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក
(VOVWORLD) - លោក Marc-Philippe Daubresse ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-ឥណ្ឌូណេស៊ី និងទីម័រឡេស្តេ លោករដ្ឋមន្ត្រី Suharso បានអះអាងថា ឥណ្ឌូនេស៊ីផ្តល់អាទិភាពលើវិស័យសហប្រតិបត្តិការចំនួន ៤ នៅក្នុងតំបន់ រួមមាននាវាចរណ៍ ការតភ្ជាប់ សេដ្ឋកិច្ច និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។
នាថ្ងៃទី ១៩ មេសា រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី (Bappenas) Suharso Monoarfa បានឲ្យដឹងថា អាទិភាពមួយក្នុងចំណោមអាទិភាពរបស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៣ គឺការជំរុញចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក (AOIP) តាមរយៈគំនិតផ្តួចផ្តើមសហប្រតិបត្តិការអភិវឌ្ឍន៍ជាក់លាក់ និងបរិយាប័ន្ន។ អញ្ជើញថ្លែងក្នុងជំនួបជាមួយលោក Marc-Philippe Daubresse ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-ឥណ្ឌូណេស៊ី និងទីម័រឡេស្តេ លោករដ្ឋមន្ត្រី Suharso បានអះអាងថា ឥណ្ឌូនេស៊ីផ្តល់អាទិភាពលើវិស័យសហប្រតិបត្តិការចំនួន ៤ នៅក្នុងតំបន់ រួមមាននាវាចរណ៍ ការតភ្ជាប់ សេដ្ឋកិច្ច និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។
លោករដ្ឋមន្ត្រី Suharso បានឲ្យដឹងថា ឥណ្ឌូនេស៊ីមានកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយចំនួនក្រោមក្របខណ្ឌ AOIP ហើយនឹងស្វែងរកដៃគូដែលមានសក្តានុពលផ្សេងទៀត ក្នុងនោះមានបារាំង។ លោកក៏បានសម្តែងសុទិដ្ឋិនិយមអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-បារាំង ជាពិសេសក្នុងវិស័យអាទិភាពស្នូលដូចជា នាវាចរណ៍ អាកាសចរណ៍ និងកាបូនទាបផងដែរ៕