ឥណ្ឌូណេស៊ីសន្យាធានាសន្តិសុខសម្រាប់កិច្ចប្រជុំ G20

(VOVWORLD) - រដ្ឋាភិបាលឥណ្ឌូណេស៊ីប្ដេជ្ញាដាក់ពង្រាយវិធានការសន្តិសុខជាអតិបរមាដើម្បីធានាសុវត្ថិភាព និងជោគជ័យនៃកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងពេលពីថ្ងៃ ចាប់ពីថ្ងៃទី ១៥ និង ១៦ ខែវិច្ឆិកា។ 
ឥណ្ឌូណេស៊ីសន្យាធានាសន្តិសុខសម្រាប់កិច្ចប្រជុំ G20 - ảnh 1សមយុទ្ធយោធាឥណ្ឌូណេស៊ី ដើម្បីធានាសន្តិសុខ G20 (រូបថត៖ Reuters)

ថ្លែងក្នុងដំណើរបំពេញទស្សនកិច្ច ដើម្បីរៀបចំព្រឹត្តិការណ៍នេះនៅកោះបាលី នាថ្ងៃទី ៨ ខែវិច្ឆិកា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា មានប្រមុខរដ្ឋចំនួន ១៧ ប្រទេស មេដឹកនាំប្រទេសនានាបានបញ្ជាក់ថា នឹងចូលរួមកិច្ចប្រជុំកំពូល G20 លើកនេះ។

ទន្ទឹមនឹងនេះដែរ កងទ័ពឥណ្ឌូណេស៊ី (TNI) បានចល័តទាហានជាង ១៤.០០០ នាក់ ដើម្បីការពារសន្តិសុខនៃកិច្ចប្រជុំ។ ទន្ទឹមនឹងនោះ កំពុងដាក់ពង្រាយយានជំនិះជាច្រើនគ្រឿង ដើម្បីត្រួតពិនិត្យលើដី សមុទ្រ និងផ្ទៃមេឃជុំវិញកោះបាលី។ ប៉ូលីសជាតិឥណ្ឌូណេស៊ីក៏បានដាក់ពង្រាយប្រតិបត្តិការសន្តិសុខ នៅក្នុងតំបន់ចំនួន ៣ គឺ Bali, East Java, West Nusa Tenggara ដោយមានការចូលរួមពីប៉ូលីសប្រហែល ៩.៧០០ នាក់ មន្រ្តីសន្តិសុខបម្រុងជាង ៣.៦០០ នាក់នៃកងកម្លាំងប៉ូលីសចល័ត (Brimob)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ