ឥណ្ឌូណេស៊ីសន្យាប្រែក្លាយអាស៊ានទៅជាកម្លាំងចលករសម្រាប់សន្តិភាព និងស្ថិរភាព

(VOVWORLD) - ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមកាន់តំណែងជាប្រធានប្តូរវេនរបស់ អាស៊ាននៅឆ្នាំ ២០២៣ បន្ទាប់ពីបញ្ចប់តំណែងជាប្រធានក្រុមប្រទេសមានសេដ្ឋកិច្ច អភិវឌ្ឍន៍ឈានមុខគេនិងទើបលេចចេញទាំង ២០ លើពិភពលោក (G20) កាលពីខែ វិច្ឆិកាឆ្នាំនេះ។

ឥណ្ឌូណេស៊ីសន្យាប្រែក្លាយអាស៊ានទៅជាកម្លាំងចលករសម្រាប់សន្តិភាព និងស្ថិរភាព - ảnh 1រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi។ (រូបថត៖ Huu Chien/VNA)
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi កាលពីថ្ងៃទី ២៩ ខែធ្នូ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីសន្យាប្រែក្លាយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទៅជាកម្លាំងចលករសម្រាប់សន្តិភាព និងស្ថិរភាព ព្រមទាំងជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចផងដែរ។ សេចក្តីថ្លែងការណ៍ខាងលើត្រូវបានលោកស្រី Retno Marsudi ធ្វើឡើង ក្នុងជំនួបជាមួយសមភាគីម៉ាឡេស៊ី លោក Zambry Abdul Kadir នៅ រដ្ឋធានីហ្សាកាតា។ ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមកាន់តំណែងជាប្រធានប្តូរវេនរបស់ អាស៊ាននៅឆ្នាំ ២០២៣ បន្ទាប់ពីបញ្ចប់តំណែងជាប្រធានក្រុមប្រទេសមានសេដ្ឋកិច្ច អភិវឌ្ឍន៍ឈានមុខគេនិងទើបលេចចេញទាំង ២០ លើពិភពលោក (G20) កាលពីខែ វិច្ឆិកាឆ្នាំនេះ។ ថ្លែងនៅក្នុងទីក្រុងភ្នំពេញ (កម្ពុជា) ក្នុងពិធីប្រគល់តំណែងប្រធាន អាស៊ានពីកម្ពុជាទៅឥណ្ឌូនេស៊ីកាលពីខែមុន លោកស្រី Marsudi បានឲ្យដឹងថា ទទួល តួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៣ ឥណ្ឌូនេស៊ីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតរបៀបវារៈសម្រាប់កិច្ចប្រជុំរាប់រយក្នុងឆ្នាំប្រធាន។ ឥណ្ឌូនេស៊ីបានកំណត់ គោលដៅពីរទន្ទឹមគ្នា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមធំបំផុតទាំងពីររបស់អាស៊ាននា បច្ចុប្បន្ននោះគឺ មិនត្រូវជាប់គាំងក្នុងការប្រកួតប្រជែងរវាងមហាអំណាច និងផ្ដោត សំខាន់លើការស្តារសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ អាទិភាពមួយទៀតក្នុងអាណត្តិ ប្រធានរបស់ឥណ្ឌូនេស៊ី គឺការជំរុញឲ្យទីម័រខាងកើត ក្លាយជាសមាជិកផ្លូវការរបស់ អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ