ឥណ្ឌូណេស៊ីអញ្ជើញមេដឹកនាំពិភពលោកនិងអង្គការអន្តរជាតិចំនួន២៧រូប ចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣

(VOVWORLD) - ក្នុងរយៈពេលបីថ្ងៃ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នឹងធ្វើជា ប្រធានកិច្ចប្រជុំចំនួន ១២ រួមទាំងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ កិច្ចប្រជុំកំពូល អាស៊ានជាមួយដៃគូសន្ទនាឥណ្ឌា កាណាដា អង្គការសហប្រជាជាតិ និងអង្គការផ្សេង ទៀត; កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ (EAS) ជាដើម។
ឥណ្ឌូណេស៊ីអញ្ជើញមេដឹកនាំពិភពលោកនិងអង្គការអន្តរជាតិចំនួន២៧រូប ចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ - ảnh 1កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅទីក្រុង Labuan Bajo នាខែឧសភា ឆ្នាំ ២០២៣។
(រូបថត៖ VOV)
ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ ២០២៣ កាលពីថ្ងៃទី ១១ សីហា បានប្រកាសថា ប្រទេសនេះបានអញ្ជើញមេដឹកនាំពិភពលោក និងអង្គការអន្តរ ជាតិចំនួន ២៧ រូប ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ ដែលត្រូវបានរៀបចំ ឡើងនៅទីក្រុងហ្សាកាតា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា ក្នុងនោះមានមេដឹកនាំ ចិន ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ទីក្រុងហ្សាកាតាក៏មានបំណងថា នាយកប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នឹង ចូលរួមកិច្ចប្រជុំលើកនេះ ដើម្បីពិភាក្សាអំពីការបង្កើនសមត្ថភាព និងប្រសិទ្ធភាព ស្ថាប័នរបស់អាស៊ាន ដើម្បីជួយឆ្លើយតបនឹងបញ្ហាប្រឈមក្នុងរយៈពេល ២០ ឆ្នាំ ខាងមុខ។
ក្នុងរយៈពេលបីថ្ងៃ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នឹងធ្វើជា ប្រធានកិច្ចប្រជុំចំនួន ១២ រួមទាំងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ កិច្ចប្រជុំកំពូល អាស៊ានជាមួយដៃគូសន្ទនាឥណ្ឌា កាណាដា អង្គការសហប្រជាជាតិ និងអង្គការផ្សេង ទៀត; កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ (EAS) ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ