ឥណ្ឌូណេស៊ីអំពាវនាវឱ្យ D8 ដើរតួនាទី​ក្នុងការ​នាំ​ពិភពលោក​រួចផុត​ពីជំងឺរាតត្បាតកូវីដ ១៩ និងស្ដារខឿនសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - ប្រធានាធិបតី លោក Joko Widodo បានព្រមានថាលទ្ធភាពទទួលបានវ៉ាក់សាំងប្រកបដោយសមភាពបំផុតគឺតម្លៃវ៉ាក់សាំងសម្រាប់ប្រទេសទាំងអស់។
ឥណ្ឌូណេស៊ីអំពាវនាវឱ្យ D8 ដើរតួនាទី​ក្នុងការ​នាំ​ពិភពលោក​រួចផុត​ពីជំងឺរាតត្បាតកូវីដ ១៩ និងស្ដារខឿនសេដ្ឋកិច្ចឡើងវិញ - ảnh 1ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត៖ TTXVN)

នៅថ្ងៃទី ៨ ខែមេសា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកនៃក្រុមប្រទេស ទាំង ៨ ដែលកំពុងអភិវឌ្ឍន៍ (D8) ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង "រំដោះ" ពិភពលោកឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ ១៩ និងស្ដារខឿនសេដ្ឋកិច្ចឡើងវិញ ក្នុងនោះមានការអនុម័តលើការពង្រឹងសមត្ថភាពផលិតវ៉ាក់សាំងបង្ការកូវីដ ១៩។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុម D8 ដែលបានប្រព្រឹត្តិទៅនៅឥណ្ឌូនេស៊ីនោះ ប្រធានាធិបតី លោក Joko Widodo បានព្រមានថាលទ្ធភាពទទួលបានវ៉ាក់សាំងប្រកបដោយសមភាពបំផុតគឺតម្លៃវ៉ាក់សាំងសម្រាប់ប្រទេសទាំងអស់។ ប្រការនេះមានន័យថាពិភពលោកត្រូវមានលទ្ធភាពបង្កើនសមត្ថភាពផលិតកម្ម ហើយនឹងគ្មានកំហិតណាមួយចំពោះការផលិត និងចែកចាយវ៉ាក់សាំងនោះឡើយ។ ក្នុងបរិបទនេះ ក្រុម D8 អាចដើរតួនាទីផ្តល់សមត្ថភាពផលិតកម្មរបស់ខ្លួន ដើម្បីជំរុញលទ្ធភាពទទួលបានវ៉ាក់សាំងប្រកបដោយសមភាពនិងលើកទឹកចិត្តដល់ការផ្ទេរប្រគល់បច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ លោក Joko Widodo បានចាត់ទុកថា ការបង្កើនពាណិជ្ជកម្មក្នុងប្លុករវាងបណ្ដាប្រទេសជាសមាជិក ក្រុម D8 នឹងជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ