ឥណ្ឌាត្រៀមជាស្រេចជួយវៀតណាមអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន

ឥណ្ឌាត្រៀមជាស្រេចជួយវៀតណាមអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន - ảnh 1
ឥណ្ឌាត្រៀមជាស្រេចជួយវៀតណាមអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន
 (រូបថតៈHuy Bình/Vietnam+ )

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅឥណ្ឌា នាថ្ងៃទី២៨
 មិនា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan
បានមានជំនួបចរចារជាមួយរដ្ឋមន្ត្រីអេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មានឥណ្ឌា
លោក Ravi Shankar Prasad ។ នៅក្នុងជំនួបនេះ​លោក Truong Minh Tuan បាន
 វាយតម្លៃថា ឥណ្ឌាជាប្រទេសមានការអភិវឌ្ឍន៍ខ្លាំងអំពីបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វ
 ផ្សាយ។​តាមនោះ វៀតណាមយកចិត្តទុកដាក់ទៅលើបទពិសោធន៍របស់រដ្ឋាភិបាល
 ឥណ្ឌា​ក្នុងការអនុវត្តរាល់កម្មវិធីទាក់ទិនដល់រដ្ឋាភិបាលអេឡិចត្រូនិកនិងសុវត្ថិភាព
ព័ត៌មាន និងមានបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអេឡិចត្រូនិក
 និងបច្ចេកវិទ្យាឥណ្ឌា។

        រីឯខ្លួនវិញ រដ្ឋមន្ត្រី Prasad បានអះអាងថា ឥណ្ឌាត្រៀមជាស្រេចចែករំលែក
បទពិសោធន៍ជាមួយវៀតណាម។ ចំពោះមុខ ឥណ្ឌាត្រៀមជួយឧបត្ថម្ភវៀតណាម
 លើវិស័យបណ្តុះបណ្តាល បញ្តាញអេឡិចត្រូនិកសម្រាប់ស្រាវជ្រាវជ្រាវនិងជួយ
អង្គភាពអាជីវកម្មធុនតូចនិងមធ្យមផ្តល់សេវាកម្មលើវិស័យបច្ចេកវិទ្យាព័ត៌មាន
ជាពិសេសសម្រាប់តំបន់ជនបទនិងលើវិស័យសុវត្ថិភាពព័ត៌មានទៀតផង។

        បន្ទាប់ពីជំនួបនេះ​ លោក Truong Minh Tuan បានអញ្ជើញជួបជាមួយអគ្គនា
យកសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា (FICCI) និងចូលរួមវេទិកា
អង្គភាពអាជីវកម្មបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍វៀតណាម-ឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ