ឥណ្ឌា-ថៃបង្កើនកិច្ចសហប្រតិបត្តិការ
(VOVworld) – នាថ្ងៃទី ៣០ ឧសភា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh បានអញ្ជើញទៅកាន់ទីក្រុង បាំងកក់ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ។ គោលដៅនៃដំណើរទស្សនកិច្ចលើកនេះនៅថៃរបស់ លោក Manmohan Singh គឺ
សំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺលើ វិស័យពាណិ
ជ្ជកម្ម វិនិយោគនិងទេសចរណ៍។ ក្នុងជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីឥណ្ឌាជា
មួយសមភាគីប្រទេសម្ចាសផ្ទះ លោកស្រី Yingluck Shinawatra ភាគីទាំង ២ បាន
ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីរវាង តំបន់អាស៊ី-អាគ្នេយ៍
និងអាស៊ីខាងត្បូងឲ្យខ្លាំងក្លាថែមទៀត។ នាយករដ្ឋមន្ត្រីទាំង ២ រូបបានកំណត់
ក្របខ័ណ្ឌសំរាប់ការព្រមព្រៀងពាណិជ្ជកម្មសេរីលើគ្រប់វិស័យ ថៃ-ឥណ្ឌា ដែល
គ្រោងត្រូវបានចុះហេត្ថលេខានាចុងឆ្នាំ ២០១៣។ ថៃមានគោលបំណងសហប្រតិ
បត្តិការអនុវត្តគំរោងការណ៍ក្នុងតំបន់សេដ្ឋកិច្ចពិសេស Dawei នៅមីយ៉ាន់ម៉ាជាមួយ
ឥណ្ឌា សំដៅផ្សារភ្ជាប់ឥណ្ឌាជាមួយបណ្ដាប្រទេសអាស៊ាន ទន្ទឹមនឹងនោះ ជួយ
ឥណ្ឌាសម្រេចគោលនយោបាយ “ឆ្ពោះទៅខាងកើត” របស់ខ្លួន៕