ឥណ្ឌានិង EU ខំប្រឹងប្រែងចាប់ផ្តើមឡើងវិញការចរចារអំពី FTA
|
ឥណ្ឌានិង EU ខំប្រឹងប្រែងចាប់ផ្តើមឡើងវិញការចរចារអំពី FTA (Image: VNA) |
(VOVworld) – រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ឥណ្ឌា លោក Nirmala
Sitharaman ទើបនឹងជួបធ្វើការជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួល
បន្ទុក ពាណិជ្ជកម្ម លោកស្រី Ceciliia Malmstroem នៅទីក្រុងប៉ារីស បារាំង ដើម្បី
ពិពាក្សាអំពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគក៏ដូចជាសមត្ថភាពចាប់
ផ្តើមការចរចារអំពីកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងភាគីទាំងពីរ ឡើងវិញ
បន្ទាប់ពីរយៈពេលយូរអង្វែងត្រូវ បានផ្អាក។ នៅជំនួបធ្វើការនេះ ថ្នាក់ដឹកនាំទាំង
ពីររូបបានពិភាក្សាអំពីវិធានការបង្កើនទំនាក់ ទំនងទ្វេភាគី បញ្ហាទាក់ទិនដល់
កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ (CECA) កិច្ចព្រម
ព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រម ព្រៀង
ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ បណ្ដាវិធានការជំរុញកិច្ចព្រម
ព្រៀងពាណិជ្ជកម្មនិងវិនិយោគបើកទូលាយ (BTIA) និងបញ្ហាទាក់ទិនដល់អង្គការ
ពាណិជ្ជកម្មពិភពលោក (WTO) ក៏ត្រូវបានពិភាក្សាផងដែរ។ នេះគឺជាកិច្ចប្រជុំ
លើកទី៣ រវាង បណ្ដាមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌានិង EU ក្នុងឆ្នាំ ២០១៦ នេះដើម្បី
ដោះស្រាយរាល់ការខ្វែង គំនិតទាក់ទិនដល់ FTA។ ឥណ្ឌានិង EU បានចាប់ផ្តើម
បណ្ដាការចរចារអំពី BTIA ចាប់ពីខែ មិថុនា ឆ្នាំ ២០០៧ ប៉ុន្តែ ភាគីទាំងពីនៅ
មានការខ្វែងគំនិតដ៏ធ្ងន់ធ្ងរអំពីកម្មសិទ្ធិបញ្ញា ការកាត់បន្ថយជំនួយឧបត្ថម្ភលើ
វិស័យផលិតកម្មរថយន្តនិងយន្តការលើកលែងទិដ្ឋាការ៕