ឥណ្ឌានិងចិនដាក់ពង្រាយកងទ័ពជាច្រើននៅតាមព្រំដែន

(VOVWORLD) - នាថ្ងៃទី ២៥ ខែមិថុនា ប្រទេសឥណ្ឌាបានទទួលស្គាល់ជាលើកដំបូងថាប្រទេសនេះបានពង្រាយកងទ័ពរបស់ខ្លួនស្មើនឹងចំនួនកងទ័ពចិននៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរនៅឯតំបន់ Himalaya បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏សាហាវដោយបណ្តាលឲ្យមានករណីទាហាត្រូវបានស្លាប់នៅក្នុងខែនេះ។
ឥណ្ឌានិងចិនដាក់ពង្រាយកងទ័ពជាច្រើននៅតាមព្រំដែន - ảnh 1 (ព្រំដែនឥណ្ឌូ - ចិន។ រូបថត៖ Al Jazeera)

ក្រសួងការបរទេសឥណ្ឌាបានចោទប្រកាន់ប្រទេសចិនពីការបង្កើតភាពតានតឹងដោយការចាប់ផ្តើមពង្រាយកងទ័ពរបស់ខ្លួន ព្រមទាំងព្រមានថាទំនាក់ទំនងរវាងប្រទេសទាំងពីរនេះអាចនឹងធ្លាក់ចុះប្រសិនបើស្ថានភាពប៉ះទង្គិចគ្នានៅតែបន្តកើតមានឡើងផងដែរ។

ទោះបីជាភាគីទាំងពីរមានបំណងចង់កាត់បន្ថយភាពតានតឹង ក៏ដោយ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Anurag Srivastava បានឲ្យដឹងថា «ភាគីទាំងពីរកំពុងតែដាក់ពង្រាយចំនួនទាហានយ៉ាងធំចំនួន នៅក្នុងតំបន់នេះ ខណៈដែលបណ្តាជំនួបទំនាក់ទំនងខាងយោធានិងការទូតនៅតែបន្តធ្វើឡើងក៏ដោយ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ