ឥណ្ឌានិងចិនបានដកទ័ពរបស់ខ្លួននៅតំបន់ព្រំដែនដែលមានជម្លោះ

(VOVWORLD) - ប្រទេសឥណ្ឌានិងចិនបានយល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីតំបន់បឹង Pangong ដែលមានជម្លោះនៅភាគខាងលិចនៃតំបន់ភ្នំ Himalaya។ នេះត្រូវបានចាត់ទុកថាជារបកគំហើញថ្មីមួយបន្ទាប់ពីការប្រឈមមុខដាក់គ្នាដ៏តានតឹងជាច្រើនរវាងភាគីទាំងពីរនៅតំបន់ព្រំដែននេះ។
ឥណ្ឌានិងចិនបានដកទ័ពរបស់ខ្លួននៅតំបន់ព្រំដែនដែលមានជម្លោះ - ảnh 1រថយន្ដយោធាកំពុងធ្វើដំណើរទៅកាន់តំបន់នៅ Ladakh (រូបថត៖ Reuters/TTXVN)

ថ្លែងនៅឯសភាកាលពីថ្ងៃទី ១១ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh បានឲ្យដឹងថាភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយបន្ទាប់ពីមានការចរចាជាច្រើនលើកច្រើនសាររវាងឧត្តមសេនីយ៍យោធា ក៏ដូចជារវាងអ្នកការទូតនៃភាគីទាំងពីរផងដែរ។

លោក Rajnath Singh បានលើកច្បាស់ថាការចរចាគ្នាជាបន្តបន្ទាប់ជាមួយប្រទេសចិន បានជួយបង្កើតកិច្ចព្រមព្រៀងស្តីពីការដកកងទ័ពនៅលើច្រាំងខាងជើង និងខាងត្បូង Pangong។
មុននេះ កាសែត The Indian Express បានឲ្យដឹងថាមេបញ្ជាការឥណ្ឌានិងចិននៅច្រាំងខាងជើងនិងខាងត្បូងនៃ បឹង Pangong នៅខាងកើតតំបន់ Ladakh  បានជួបប្រជុំគ្នានៅថ្ងៃទី ៩ និង ១០ ខែកុម្ភៈ ដើម្បីត្រៀមជំហ៊ានដំបូងឆ្ពោះទៅរកការដកកងទ័ពរបស់ខ្លួនចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ