ឥណ្ឌានិងចិនបានឯកភាពគ្នារក្សាស្ថិរភាពក្នុងតំបន់ជាក់ស្តែង
(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ ការចរចារចុងនាពេលថ្មីៗនេះ មិនបានបង្កើតឡើងរបត់លោតផ្លោះ ណាមួយដើម្បីដោះស្រាយភាពតានតឹងទាំងស្រុងនៅព្រំដែនរវាងឥណ្ឌានិងចិនទេ ក៏ដូចជា ការស្តារស្ថានភាពដូចដើម មុនខែមេសាឆ្នាំ ២០២០ ។
រថយន្ដយោធាធ្វើដំណើរទៅកាន់តំបន់ Ladakh (រូបថត៖ Reuters/TTXVN) |
នៅក្នុងវគ្គចរចាលើកទី១១ នៅ Chusul (មានទីតាំងនៅលើទឹកដីឥណ្ឌា) រវាងមេបញ្ជា ការកងទ័ពឥណ្ឌានិងចិនកាលពីថ្ងៃទី ៩ ខែមេសា ភាគីទាំងពីរបានឯកភាពគ្នា រក្សាស្ថេរភាព នៅក្នុងតំបន់ជាក់ស្តែង គួរតែជៀសវាងពីការប៉ះទង្គិចគ្នាថ្មីរវាងទាហាននៃប្រទេសទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ ការចរចារចុងក្រោយនាពេលថ្មីៗនេះ មិនបានបង្កើតឡើងរបត់លោតផ្លោះ ណាមួយដើម្បីដោះស្រាយភាពតានតឹងទាំងស្រុងនៅព្រំដែនរវាងឥណ្ឌានិងចិនទេ ក៏ដូចជា ការស្តារស្ថានភាពដូចដើម មុនខែមេសាឆ្នាំ ២០២០ ។
នាបច្ចុប្បន្ននេះបញ្ហានៅសេសសល់រវាងឥណ្ឌានិងចិន គឺការដកកងទ័ពចេញពីទីតាំងដែលមានវិវាទ នៅតំបន់ Hot Springs Gogra និង Depsang នៅខាងកើតនៃទឹកដីសហរដ្ឋ Ladakh របស់ឥណ្ឌា។ ទីតាំងទាំងនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវត្រួតពិនិត្យតំបន់ជាក់ស្តែង (LAC) ៕