ឥណ្ឌានិងជប៉ុនធ្វើសមយុទ្ធទ័ពជើងអាកាសទ្វេភាគីជាលើកដំបូង

(VOVWORLD) - សមយុទ្ធដោយមានឈ្មោះថា Veer Guardian ២០២៣ ដោយមានការចូលរួមរបស់ IAF និងកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (JASDF) នឹងធ្វើឡើងនៅមូលដ្ឋានទ័ពជើងអាកាស Hyakuri របស់ប្រទេសជប៉ុន។

កាលពីថ្ងៃទី ៧ ខែមករា កងទ័ពជើងអាកាសឥណ្ឌា (IAF) បានប្រកាសថា ប្រទេសនេះ និងជប៉ុននឹងធ្វើសមយុទ្ធទ័ពជើងអាកាសទ្វេភាគីជាលើកដំបូងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៦ ខែមករា ខាងមុខ ដែលជាសកម្មភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងការពារជាតិកាន់តែស្អិតរួមតរវាងប្រទេសទាំងពីរ។

សមយុទ្ធដោយមានឈ្មោះថា Veer Guardian ២០២៣ ដោយមានការចូលរួមរបស់ IAF និងកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (JASDF) នឹងធ្វើឡើងនៅមូលដ្ឋានទ័ពជើងអាកាស Hyakuri របស់ប្រទេសជប៉ុន។

នៅកិច្ចសន្ទនា ២+២ ថ្នាក់រដ្ឋមន្ត្រី លើកទីពីរនៅទីក្រុងតូក្យូក្នុងខែកញ្ញា ឆ្នាំ ២០២២ ឥណ្ឌានិងជប៉ុនបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ ហើយធ្វើសមយុទ្ធបន្ថែមទៀត ក្នុងនោះមានការរៀបចំសមយុទ្ធទ័ពជើងអាកាសរួមលើកដំបូងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ