ឥណ្ឌានិងនេប៉ាល់បង្កើនកិច្ចសហប្រតិបតិ្តការ

ឥណ្ឌានិងនេប៉ាល់បង្កើនកិច្ចសហប្រតិបតិ្តការ - ảnh 1
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi​​ (ខាងឆ្វែងដៃ)
និងនាយករដ្ឋមន្រ្តីនេប៉ាល់លោក Sushil Koirala (រូបថត៖TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នាថ្ងៃទី៣ សីហា បានមាន
ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនេប៉ាល់ក្នុងរយៈពេល២ថ្ងៃ តាមសេចក្ដី
អញ្ជើញរបស់សមភាគីលោក Sushi​l​ Koirala។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់
នាយករដ្ឋមន្រ្តីឥណ្ឌា១រូបនៅប្រទេសនេប៉ាល់ក្នុងអំឡុង១៧ឆ្នាំកន្លងទៅ។ថ្លែងមតិមុន
ពេលចេញដំណើរលោក Narendra Modi មានក្ដីសង្ឃឹមថាដំណើរទស្សនកិច្ចលើកនេះ
នឹងបើកចេញទំព័រថ្មី១ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។សេចក្ដីថ្លែងការណ៍របស់
ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Narendra Modi
មិនត្រឹមតែបង្កើនទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំង២ប៉ុណ្ណោះទេថែមទាំង
រួមចំណែកក្នុងការពង្រីកទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីទៀតផង។លោក
Narendra Modi គ្រោងជួបប្រាស្រ័យជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់លោក Sushil Koirala​ និងថ្លែងមតិនៅរដ្ឋសភានេប៉ាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ