ឥណ្ឌានិងប៉ាគីស្ថានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពក្នុងតំបន់

(VOVWORLD) - បន្ទាប់ពីជ័យជម្នះដ៏លើសលប់របស់គណ បក្សប្រជាជនឥណ្ឌា (BJP) នៅក្នុងការបោះឆ្នោតសភាជាន់ទាប នីតិកាលទី១៧មក  នៅថ្ងៃទី  ២៣ ខែឧសភា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងសមភាគីប៉ាគីស្ថានលោក Imran Khan បានបង្ហោះសារមួយតាមរយៈបណ្តាញសង្គម Twitter ដែលសង្កត់ធ្ងន់ទៅលើភាពចាំបាច់ នៃ “សន្តិភាព”។
ឥណ្ឌានិងប៉ាគីស្ថានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពក្នុងតំបន់ - ảnh 1

ឥណ្ឌានិងប៉ាគីស្ថានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពក្នុងតំបន់

នៅក្នុងសារបង្ហោះនៅលើគេហទំព័រ Twitter នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានអបអរសាទរសមភាគីឥណ្ឌា នៅពេលដែលគណបក្ស BJP និងសម្ព័ន្ធភាពបានឈ្នះលើសលប់ ព្រមទាំងបានសម្តែងនូវបំណងប្រាថ្នា ចង់សហការជាមួយលោកនាយករដ្ឋមន្ត្រី Modi ដើម្បីសន្តិភាពនិងវិបុលភាពក្នុងតំបន់អាស៊ីខាងត្បូង។ ជាការឆ្លើយតប លោកនាយករដ្ឋ មន្រ្តី Modi ក៏បានថ្លែងអំណរគុណចំពោះសមភាគី លោក Imran Khan និងអះអាង ពីអាទិភាពរបស់ខ្លួនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់។

កាយវិការពោលខាងលើបានធ្វើឡើង បន្ទាប់ពីភាពតានតឹងរវាងប្រទេសទាំងពីរ ត្រូវ អូសបន្លាយជាច្រើនខែមក ដោយពាក់ព័ន្ធនឹងតំបន់ជម្លោះកាស្មៀរ ដែលភាគីទាំងពីរសុទ្ធតែទាមទារអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស កាលពីឆ្នាំ ១៩៤៧ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ