ឥណ្ឌានិងប៉ាគីស្ថានពិភាគ្សាវិធានការបន្ធូភាពតានតឹងនៅ Kashmir។

ឥណ្ឌានិងប៉ាគីស្ថានពិភាគ្សាវិធានការបន្ធូភាពតានតឹងនៅ Kashmir។ - ảnh 1
ឥណ្ឌានិងប៉ាគីស្ថានពិភាគ្សាវិធានការបន្ធូភាពតានតឹងនៅ Kashmir។ (VOV)



        Vovworld-នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៦៨​នៅ
​ទីក្រុង New York អាមេរិក នាថ្ងៃទី២៩កញ្ញា នាយករដ្ឋមន្ត្រីឥណ្ដា Manmohan Singh និងសមភាគីប៉ាគីស្ថាន​ Nawaz Sharif បានជួបសន្ទនាសំដៅស្វែងរក​ដំណោះស្រាយ
សន្តិភាពសំរាប់ជំលោះនៅ Kashmir។ ថ្នាក់ដឹកនាំទាំងពីររូបបាន​សន្យាស្វែងរក
ដំណោះស្រាយបន្ធូស្រាលស្ថានភាពតានតឹងនាបច្ចុប្បន្ន ទន្ទឹមនឹង​នោះសំរេចចិត្ត
ប្រគល់ភារកិច្ចសំរាប់មន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសទាំងពីររក​ឃើញវិធានការ
សក្តិសិទ្ធិដើម្បីស្ដារបទឈប់បាញ់នៅដំបន់ Kashmir។ នាយករដ្ឋមន្ត្រីទាំងពីររូប
ក៏បានទទួលសេចក្តីអញ្ជើញទៅបំពេញទស្សនកិច្ចជា​ផ្លូវការនៅប្រទេសនីមួយៗ ប៉ុន្តែមិនទាន់កំណត់រយៈពេលជាក់ស្ដែងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ