ឥណ្ឌានិងរុស្ស៊ីជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ
|
ឥណ្ឌានិងរុស្ស៊ីជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ |
(VOV)_នៅក្នុងជំនួបសន្ទនាជាន់ខ្ពស់ប្រចាំឆ្នាំរវាងឥណ្ឌានិងរុស្ស៊ី លើកទី១៥
ដែលប្រព្រឹត្តទៅនៅទីក្រុង new Delhi ឥណ្ឌា នាថ្ងៃទី១១ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin និងនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Narendra Modi បានពិ
ភាក្សាអំពីរាល់វិធានការដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ
យ៉ាងខ្លាំងក្លាជាងទៀត ក្នុងបណ្ដាវិស័យដូចជា៖ ការពារជាតិ ថាមពល និងពាណិជ្ជ
កម្ម។ ក្រោយជំនួបនេះ ប្រធានាធិបតី Vladimir Putin និងនាយករដ្ឋមន្ត្រី Narendra
Modi បានធ្វើកស្សិណសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
ចំនួន២០។
ថ្លែងការណ៍ចំពីមជ្ឈដ្ឋានសារព័ត៍មាន បន្ទាប់ពីជំនួបសន្ទនានេះ នាយករដ្ឋមន្ត្រី
Narendra Modi បានអះអាងនូវតួនាទី”មានតែ១គត់”របស់រុស្ស៊ី ក្នុងគោលនយោបាយ
កិច្ចការបរទេសរបស់ឥណ្ឌា និងរុស្ស៊ីនៅតែជាដៃគូការពារជាតិសំខាន់បំផុតរបស់ឥណ្ឌាដែរ៕