ឥណ្ឌានឹងវ៉ាដាច់ចិន ក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២៣
(VOVWORLD) - ក្នុងឆ្នាំ ២០២២ ចំនួនប្រជាជនចិនបានថយចុះជាលើកដំបូង ក្រោយរយៈពេល ៦០ ឆ្នាំ ដោយគូសសញ្ញាចាប់ផ្ដើមនៃដំណាក់កាលដ៏យូរនៃការថយចុះចំនួនប្រជាជន រួមជាមួយនឹងផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ខឿនសេដ្ឋកិច្ចរបស់ចិន និងពិភពលោក។
ឥណ្ឌាត្រូវបានគេព្យាករថានឹងវ៉ាដាច់ប្រទេសចិនដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៣។ រូបថត៖ Reuters |
អង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៨ មករា បានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ចិន ដើម្បីក្លាយទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះ បើទោះបីជាអត្រាកំណើនប្រជាជនរបស់ប្រទេសនេះកំពុងថយចុះក៏ដោយ។ ក្នុងឆ្នាំ ២០២២ ចំនួនប្រជាជនចិនបានថយចុះជាលើកដំបូង ក្រោយរយៈពេល ៦០ ឆ្នាំ ដោយគូសសញ្ញាចាប់ផ្ដើមនៃដំណាក់កាលដ៏យូរនៃការថយចុះចំនួនប្រជាជន រួមជាមួយនឹងផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ខឿនសេដ្ឋកិច្ចរបស់ចិន និងពិភពលោក។ យ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ ប្រជាជនចិនចំនួន ១,៤ ពាន់លាននាក់ គឺ ច្រើន ជាងប្រជាជនឥណ្ឌាចំនួន ១,៣៨ ពាន់លាននាក់តែប៉ុណ្ណោះ។
លើសពីនេះទៅទៀត ជាមួយនឹង ប្រជាជនចំនួន ២៧,៣% ក្នុងអាយុចាប់ពី ១៥ ទៅ ២៩ ឆ្នាំ នោះ ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនវ័យក្មេងបំផុតនៅលើពិភពលោក ខណៈពេលដែលចិនបានឈានចូលដំណាក់កាលប្រជាជនវ័យចំណាស់។ អត្រាកំណើនប្រជាជន ជាមធ្យម ប្រចាំឆ្នាំរបស់ប្រទេសអាស៊ីខាងត្បូងនេះគឺ ១,២% ចាប់តាំងពីឆ្នាំ ២០១១ ថយចុះ បើប្រៀបធៀបនឹងកម្រិត ១,៧% កាលពី ១០ ឆ្នាំមុនផងដែរ៕