ឥណ្ឌានិងអាមេរិកដំណើរការវងចរចារពាណិជ្ជកម្មដំបូង

ឥណ្ឌានិងអាមេរិកដំណើរការវងចរចារពាណិជ្ជកម្មដំបូង - ảnh 1
ឥណ្ឌានិងអាមេរិកដំណើរការវងចរចារពាណិជ្ជកម្មដំបូង (eprahaar.in)

(VOVworld)-នាថ្ងៃទី២៥វិច្ឆិកា អាមេរិកនិងឥណ្ឌាបានដំណើរការវង់ចរចារ ពាណិជ្ជ
កម្មលើកដំបូងជាផ្លូវការក្នុង៤ឆ្នាំកន្លងមក។ ជំនួបចរចារនេះ បានប្រព្រឹត្តទៅ នៅរដ្ឋ
ធានី New Delhi របស់ឥណ្ឌា។ ក្នុងសេចក្តីថ្លែងការណ៍រួមបិទបញ្ចប់វង់ ចរចារនេះ
បានលើកច្បាស់ថា ទោះបីជាមិនទទួលបានចំណុចលោតផ្លោះណា មួយក្តី ប៉ុន្តែ
ភាគីទាំងពីរបានដាក់ចេញផែនការសម្រាប់បណ្តាកិច្ចចរចារ ជាបន្ត ដោយផ្តោតលើ
វិស័យកសិកម្ម វេវាកម្មនានា និងកម្មសិទ្ធិបញ្ញា។ ថ្លែង មតិក្នុងសន្និសីទកាសែត១
ក្រោយវង់ចរចារ ដោយមានការចូលរួមរបស់ រដ្ឋមន្ត្រី​ពាណិជ្ជកម្មឥណ្ឌា Nirmala
Sithamaran  តំណាងពាណិជ្ជកម្មអាមេរិកលោក Michael Froman បានសម្តែងនូវ
សុទិដ្ឋិនិយមអំពីលទ្ធផលនៃកិច្ចចរចាលើកនេះ។ លោក Froman ដាស់តឿនឥណ្ឌា រក្សាគោលនយោបាយបើកទូលាយ និងធានា ឲ្យវិនិយោគិនបរទេសដំណើរ
សកម្មភាពក្នុងបរិយាកាសត​ម្លាភាពនិងសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ