ឥណ្ឌានិងអាមេរិកសន្យាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) -  ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានជួបពិភាក្សាជាមួយសមភាគីឥណ្ឌារបស់លោកគឺលោក Rajnath Singh នៅថ្ងៃទី ២០ ខែមីនា ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឥណ្ឌូ - អាមេរិក ក៏ដូចជាយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។

នៅទីក្រុងញូវដែលី នាយប់ថ្ងៃទី ១៩ ខែមីនា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានចូលជួប សមម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងបានពិភាក្សាអំពីបញ្ហាអន្តរជាតិ តំបន់និងទ្វេភាគីដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ថ្លែងបន្ទាប់ពីទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ចនៅឥណ្ឌា លោកនាយករដ្ឋមន្រ្តី Narendra Modi បានបញ្ជាក់ថា ឥណ្ឌានិងអាមេរិកប្តេជ្ញាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីដែលជា “កម្លាំងចលករសម្រាប់អត្ថប្រយោជន៍សកលលោក”។

ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានជួបពិភាក្សាជាមួយសមភាគីឥណ្ឌារបស់លោកគឺលោក Rajnath Singh នៅថ្ងៃទី ២០ ខែមីនា ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឥណ្ឌូ - អាមេរិក ក៏ដូចជាយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។

សូមគូសបញ្ជាក់ថា លោករដ្ឋមន្រ្តី Lloyd Austin បានធ្វើទស្សនកិច្ចនៅឥណ្ឌារយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៩ ខែមីនា) ហើយលោកគឺជារដ្ឋមន្រ្តីដំបូងគេនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដែលបានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ