ឥណ្ឌូនេស៊ី៖ មនុស្សជាង ៤០ នាក់ត្រូវស្លាប់ដោយសារទឹកជំនន់
(VOVWORLD) -មូលហេតុកើតមានឡើងទឹកជំនន់នៅ Sentani ជិតទីក្រុង Jayapura នៃខេត្ត Papua គឺដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃទី ១៦ខែមិនា។
ជម្លៀសមនុស្សពីតំបន់លិចទឹកបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភូមិ Dayeuholol ងខេត្ត Bandung ប្រទេសឥណ្ឌូណេស៊ី (រូបថត៖ vnanet.vn) |
កឹតត្រឹមព្រឹកថ្ងៃទី ១៧ខែមិនា តាមការធ្វើស្ថិតិជាបឋមបានឲ្យដឹងថា៖ មានមនុស្សយ៉ាងហោចណាស់ចំនួន ៤២ នាក់ត្រូវស្លាប់ និងរាប់សិបនាក់ត្រូវរងរបួស ដោយសារទឹកជំនន់បណ្ដាលឡើងនៅខេត្ត Papua ប៉ែកខាងកើតប្រទេសឥណ្ឌូណេស៊ី។ តាមមជ្ឈដ្ឋានមន្ត្រីខេត្តថាមូលហេតុកើតមានឡើងទឹកជំនន់នៅ Sentani ជិតទីក្រុង Jayapura នៃខេត្ត Papua គឺដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃទី ១៦ខែមិនា។ អ្នកនាំពាក្យទីភ្នាក់ងារ គ្រោះមហន្តរាយ ជាតិ លោក Sutopo Purwo Nugroho បានឲ្យដឹងថា ក្រៅពីចំនួនអ្នកត្រូវស្លាប់នោះ មាន អ្នក រងរបួសយ៉ាងហោចណាស់ ២១ នាក់ ហើយ ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ។
ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងទៅ មានភ្ញៀងធ្លាក់យ៉ាងខ្លាំងនៅប៉ែកខាងកើតប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឲ្យទឹកទន្លេ Citarum នៅលើកោះ Java បង្ហៀរប្រាងខ្ពស់ បង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរផងដែរ៕