ឥណ្ឌូនេស៊ីជំនះពុះពារលើផលវិបាកបណ្តាលដោយរលកយក្សស៊ូណាមី
(VOVWORLD) - នៅថ្ងៃទី 23 ខែធ្នូ ប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានតម្រូវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងប្រទេស ត្រូវមានប្រតិកម្មបន្ទាន់ដើម្បីទប់ទល់ជាមួយគ្រោះមហន្តរាយបណ្តាលដោយរលកយក្សស៊ូណាមី ជុំវិញច្រកសមុទ្រ Sunda នៅចន្លោះកោះ Sumatra និង Java។ ប្រធានាធិបតីឥណ្ឌូនេស៊ីបានស្នើដល់ភ្នាក់ងារនានា ឲ្យចាត់វិធានការចាំបាច់ ដើម្បីស្វែងរកជនរងគ្រោះជាបន្ទាន់ និងថែទាំអ្នករងរបួស។
មជ្ឈដ្ឋានមន្រ្តីឥណ្ឌូនេស៊ីបានព្រមានប្រជាជននិងភ្ញៀវទេសចរនៅតាមឆ្នេរសមុទ្រនៅជុំវិញច្រកសមុទ្រ Sunda ឲ្យជៀសវាងខិតមកជិតឆ្នេរសមុទ្រនិងព្រមានពីជំនោឡើងខ្ពស់៕