ឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនៃវេទិកាទឹកពិភពលោកលើកទី១០
(VOVWORLD) - វេទិកាទឹកពិភពលោកលើកទី១០ (WWF) បានបើកនៅថ្ងៃទី ២០ ខែឧសភា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
វេទិកាទឹកពិភពលោកលើកទី១០ គឺជាឱកាសមួយដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធលើវិស័យធនធានទឹក រួមទាំងរដ្ឋាភិបាល សភា មេដឹកនាំនយោបាយ អង្គការពហុភាគី អ្នកប្រាជ្ញ និងធុរកិច្ច។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមប្រហែល ៣០.០០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន១៧២។
តុព័ត៌មាននៅវេទិកាទឹកពិភពលោកមានទីតាំងនៅអាកាសយានដ្ឋានដើម្បីជួយសម្រួលដល់គណៈប្រតិភូចូលរួមវេទិកា។ រូបថត៖ VOV |
វេទិកាបានពិភាក្សាលើបញ្ហាចំនួន ៤ រួមមាន៖ ការអភិរក្សទឹក ទឹកស្អាត និងអនាម័យ; សន្តិសុខស្បៀងអាហារ; ថាមពលនិងកាត់បន្ថយគ្រោះមហន្តរាយ។ វេទិកានេះគ្រោងនឹងដាក់ចេញដំណោះស្រាយ និងការប្តេជ្ញាថ្មីៗ ដើម្បីសម្រេចបាននូវគោលដៅនៃការគ្រប់គ្រងទឹកប្រកបដោយសមភាព និងនិរន្តរភាព៕