ឥណ្ឌូនេស៊ីបើកយុទ្ធនាការធំបំផុតសំដៅពន្លត់ភ្លើងឆេះព្រៃ

ឥណ្ឌូនេស៊ីបើកយុទ្ធនាការធំបំផុតសំដៅពន្លត់ភ្លើងឆេះព្រៃ - ảnh 1
ឆេះព្រៃនៅឥណ្ឌូនេស៊ី


(VOVworld)-នាថ្ងៃទី១៦តុលា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបើកយុទ្ធនាការធំបំផុត
តាំងពីមុនមក សំដៅពន្លត់ភ្លើងឆេះព្រៃនៅប្រទេសនេះ ដែលកំពុងរីករាលដាល ផ្សែងអ័ព្ទទៅកាន់ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទាហាននិងប៉ូលីស
ជាង២ពាន់នាក់ រួមជាមួយយន្តហោះច្រើនគ្រឿងត្រូវបានដាក់ពង្រាយទៅកាន់
ទីតាំងព្រៃឆេះនៅកោះ Sumatra និង Borneo។ នេះជាយុទ្ធនាការសង្គ្រោះបន្ទាន់
ធំបំផុតរបស់ឥណ្ឌូនេស៊ី សំដៅរាំងស្កាត់ផ្សែងអ័ព្ទអួរ។ ក្នុងចំណោមយន្តហោះ
ជួយ ពន្លត់ភ្លើងពោលខាងលើ មានយន្តហោះមកពីសឹង្ហបុរី ម៉ាឡេស៊ីនិង
អូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ