ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP

ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP - ảnh 1
ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP

(VOV)_ នាព្រឹកថ្ងៃទី២៧ តុលា តាមម៉ោងវៀតណាម ប្រធានាធិបតីឥណ្ឌូ​នេស៊ី​
 លោក Joko Widodo បានមានជំនួបសន្ទនាជាមួយសមភាគីអាមេរិក ​លោក Barack
Obama នៅសេតវិមាន (អាមេរិក)។ ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី បាន​អោយ​ដឹងថា៖ ប្រ
ទេសនេះនឹងចូលរួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហា​សមុទ្រប៉ាស៊ីហ្វីក 
(TPP)។ ថ្លែងមតិបន្ទាប់ពីជំនួបចរចារ លោក Barack Obama ​បានវាយតំលៃខ្ពស់ចំ
ពោះសមភាគី លោក Joko Widodo ដែលបានដឹកនាំ​ឥណ្ឌូនេស៊ី​ទៅចំទិស ហើយ
សម្ដែងគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិ​ការ​ជា​មួយប្រទេសនេះដែរ។

ក៏នៅក្នុងជំនួបសន្ទនានេះដែរថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហានានា
ដែលបានយកចិត្តទុកដាក់ដូចគ្នា ដូចជា៖​អង្គការភេរវកម្ម រដ្ឋឥស្លាមស្វ័យ​ប្រកាស 
(IS) បំរ៉ែបំរួលអាកាសធាតុ និងស្ថានភាពនៅតំបន់សមុទ្រខាងកើត​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ