ឥណ្ឌូនេស៊ីរកឃើញក្រុមជ្រុលនិយមដែលមានឧបាយកលវាយប្រហារទៅលើសឹង្ហបុរី

ឥណ្ឌូនេស៊ីរកឃើញក្រុមជ្រុលនិយមដែលមានឧបាយកលវាយប្រហារទៅលើសឹង្ហបុរី - ảnh 1
ប៉ូលីសឥណ្ឌូនេស៊ីនាថ្ងៃទី៥ សីហា អនុវត្តន៍យុទ្ធនាការចាប់ខ្លួនជនសង្ស័យ Gigih Rahmat Dewa នៅកោះ Batam (រូបថត៖Straits Times)

(VOVworld) - អ្នកនាំពាក្យប៉ូលីសជាតិឥណ្ឌូនេស៊ីលោក Boy Rafli Amar បានឲ្យ
ដឹងថា មុសញ្ញាចំនួន៦នាក់ដែលត្រូវបានចាប់ខ្លួននៅកោះ Batam កាលពីសប្ដាហ៍មុន
 ជាសមាជិកនៃក្រុមជ្រុលនិយមមួយដែលកំពុងធ្វើសកម្មភាពក្នុងរយៈពេល២ឆ្នាំ
កន្លងមក។នាថ្ងៃទី៨ សីហា ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាននៅក្រុង ហ្សាកាតា
លោក Boy Rafli Amar បានឲ្យដឹងថា ក្រុមពោលខាងលើដឹកនាំដោយ ឈ្មោះ Gigih
 Rahmat Dewa ហើយទាក់ទាញជ្រើសរើសមាជិកភាគច្រើនតាម បណ្ដាញ
អ៊ីនធឺណែត និងទទួលការបញ្ជាណែនាំពីឈ្មោះ Bahrun Naim ជាមុខសញ្ញាជនជាតិ
ឥណ្ឌូនេស៊ីមួយនាក់ដែលបានចូលរួមអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរី។
កងកម្លាំងប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីនាថ្ងៃទី៥​ សីហា បានចាប់ខ្លួនមុខសញ្ញា
ចំនួន៦នាក់ពោលខាងលើ ដែលជាប់សង្ស័យថា មានផែនការវាយប្រហារដោយ
 រ៉ុក្កែតទៅក្នុងសឹង្ហបុរី ក្រោយពីច្រើនខែតាមដានតាមរយៈគេហទំព័រសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ