|
នាវានេសាទមួយរបស់ម៉ាឡេស៊ីត្រូវវាយពន្លិចនៅតំបន់សមុទ្រភាគខាងកើតកោះ Sumatra របស់ឥណ្ឌូនេស៊ីកាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៥ (រូបថត៖AFP/TTXVN) |
(VOVworld) - សមត្ថកិច្ចឥណ្ឌូនេស៊ីនាថ្ងៃទី៥ មេសា បានវាយពន្លិចនាវានេសាទ
បរទេសចំនួន២៣ ដោយឈរលើមូលហេតុថា នាវាទាំងនេះបានធ្វើការនេសាទ
ដោយខុសច្បាប់នៅលើដែនសមុទ្រឥណ្ឌូនេស៊ី។នេះជាលើកទី៣ក្នុងឆ្នាំនេះ ដែល
ឥណ្ឌូនេស៊ីវាយពន្លិចនាវានេសាទបរទេសដែលធ្វើសកម្មភាពដោយខុសច្បាប់នៅ
ក្នុងតំបន់សមុទ្រប្រទេសនេះ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅរដ្ឋធានី
ហ្សាកាតា រដ្ឋមន្រ្តីនាវាចរណ៍និងការនេសាទឥណ្ឌូនេស៊ី Susi Pudjiastuti បានប្រកាស
ថា រដ្ឋាភិបាលប្រទេសនេះនឹងបន្តវាយពន្លិចនាវានេសាទបរទេស ដែលធ្វើសកម្ម
ភាពដោយខុសច្បាប់នៅក្នុងដែនសមុទ្រប្រទេសនេះ។គិតតាំងពី ឆ្នាំ២០១៤មក
ឥណ្ឌូនេស៊ីបានវាយពន្លិចនាវានេសាទបរទេសចំនួន១៧៤ហើយ៕