ឥណ្ឌូនេស៊ីសន្យាថា នឹងបញ្ជូនអ្នកនេសាទវៀតណាមវិលត្រឡប់មកប្រទេសវិញយ៉ាងឆាប់ៗ

ឥណ្ឌូនេស៊ីសន្យាថា នឹងបញ្ជូនអ្នកនេសាទវៀតណាមវិលត្រឡប់មកប្រទេសវិញយ៉ាងឆាប់ៗ - ảnh 1
រដ្ឋមន្រ្តីក្រសួងនាវាចរណ៍និងរបរនេសាទឥណ្ឌូនេស៊ីលោកស្រី Susi Pudjiastuti
(រូបថត៖Do Quyen/Vietnam+)

(VOVworld) - នាពេលកន្លងទៅ វៀតណាមនិងឥណ្ឌូនេស៊ីបានសហប្រតិបតិ្ត
ការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាដែលអ្នកនេសាទវៀតណាមធ្វើការនេសាទ
និងត្រូវចាប់ខ្លួននៅតំបន់សមុទ្ររបស់ឥណ្ឌូនេស៊ី។ក្នុងជំនួបពិភាគ្សារវាងរដ្ឋមន្រ្តី
ក្រសួងនាវាចរណ៍និងរបរនេសាទឥណ្ឌូនេស៊ីលោកស្រី Susi Pudjiastuti ជាមួយ
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Vu Van Tam នា
ពេលថ្មីៗនេះនៅ Natuna ប្រទេសឥណ្ឌូនេស៊ី ភាគីទាំងពីរបានឯកភាពលើកិច្ច
ព្រមព្រៀងបញ្ជូនអ្នកនេសាទវៀតណាមវិលត្រឡប់មកប្រទេសវិញនៅសមុទ្រ។
វគ្គបញ្ជូនដំបូងគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ កញ្ញា នៅតំបន់សមុទ្រ Natuna។
រដ្ឋមន្ត្រីលោកស្រី Susi Pudjiastuti ឲ្យដឹងថា វៀតណាមនិងឥណ្ឌូនេស៊ីកំពុងរក្សា
កិច្ចសហប្រតិបតិ្តការយ៉ាងល្អប្រសើរ ហើយភាគីទាំងពីរក៏បានអនុវត្តន៍ការយាម
ល្បាតនិងធ្វើសមយុទ្ធរវាងកងកម្លាំងប៉ូលីសសមុទ្រនៃប្រទេសទាំងពីរផងដែរ។
តាមលោកស្រីរូបនេះថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិឲ្យ
ល្អនិង មានប្រសិទ្ធិភាពជាងមុននៅតំបន់សមុទ្រ Natuna និងសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ