ឥណ្ឌូនេស៊ីសន្យាថាចូលរួមដោះស្រាយសភាពការណ៍តានតឹងនៅសមុទ្រខាងកើត
|
រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Marty Natalegawa (រូបថតៈ vietnam+) |
(VOVworld)-នាថ្ងៃទី២០ឧសភា រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Marty
Natalegawa បានសន្យាថា ឥណ្ឌូនេស៊ីនឹងខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ
សំដៅដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើតនាសព្វថ្ងៃ។ ថ្លែងមតិ ជាមួយ
មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី ១៩ឧសភា នៅខាងក្រៅសន្និសីទស្តីអំពី សន្ធិ
សញ្ញា ហាមប្រាមការសាកល្បងនូវអាវុធនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ (CTBT) ដែលប្រារព្វឡើងនៅទីក្រុង Jakarta របស់ឥណ្ឌូនេស៊ី លោក Natalegawa បានអំពាវ
នាវភាគីទាក់ទិនានាអត់ធ្មត់ គោរពច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.បអំពីច្បាប់
សមុទ្រ (UNCLOS)ឆ្នាំ១៩៨២ សំដៅរាំងស្កាត់ភាពតាន តឹងឡើងជណ្តើនិងជះ
ឥទ្ធិពលក្នុងតំបន់៕