ឥណ្ឌូនេស៊ីអនុវត្តការបោះឆ្នោតប្រធានាធិបតី
|
លោក Joko Widodo អតីតអភិបាលទីក្រុង Jakata (AP) |
(VOV)_នាថ្ងៃទី៩ កក្កដា ប្រជាជនឥណ្ឌូណេស៊ីបានចាប់ផ្តើមទៅបោះឆ្នោតជ្រើស
រើសប្រធានាធិតីថ្មី។ បេក្ខជនចំនួន២រូបគឺលោក Joko Widodo អតីតអភិបាលទីក្រុង
Jakata អាយុ៥៣ឆ្នាំ និងលោក Prabowo Subianto អតីតមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធឥណ្ឌូនេស៊ី អាយុ៦៣ឆ្នាំ នឹងប្រជែងសម្លេងគាំទ្រជាថ្នាក់ ដឹកនាំខ្ពស់បំផុត របស់ប្រទេសនេះ។ តាមលទ្ធផលនៃការស្ទង់មតិមុនពេលបោះឆ្នោត បេក្ខជនទាំងពីរ
រូបនេះទទួលបានសម្លេងគាំទ្រប្រហាក់ប្រហែលគ្នា។ នេះគឺជាការបោះឆ្នោតប្រធានាធិបតីលើកទី៣ក្នុងប្រវត្តិសាស្ត្រឥណ្ឌូនេស៊ី។
តាមគំរោង លទ្ធផលការបោះឆ្នោតនឹងបានគណៈកម្មាធិការរៀបចំការបោះ
ឆ្នោត ឥណ្ឌុនេស៊ី ( KPU) ប្រកាសលទ្ធផលថ្ងៃទី២១និងទី២២កក្កដាខាងមុខនេះ៕