ឥណ្ឌូនេស៊ីអនុវត្តគោលនយោបាយកិច្ចការបរទេសដើម្បីប្រជាជននិងផលប្រយោជន៍ជាតិ
|
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi |
(VOV)_ក្នុងបទថ្លែងមតិនាថ្ងៃទី២៩ តុលា នៅក្នុងសន្និសីទកាសែតដើមដំបូង
បន្ទាប់ពីពេលទទួលដំណេងជារដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី លោកស្រី
Retno Marsudi បានអះអាងថា៖នឹងអនុវត្តគោលនយោបាយកិច្ចការបរទេស១ដើម្បី
ប្រជាជន និងជាក់ស្ដែងគឺដើម្បីផលប្រយោជន៍ជាតិ ជនជាតិ។ លោកស្រី Retno
Marsudi បានសង្កត់ធ្ងន់ថា៖ បណ្ដាអ្នកការទូត និងដំណាងរបស់ឥណ្ឌូនេស៊ីនៅឯប
រទេសត្រូវគោរពនិងអនុវត្តតាមគោលនយោបាយកិច្ចការបរទេសនេះ។ ទន្ទឹមនឹង
នោះ ក៏ត្រូវបង្កើតឱកាសបំរើផលប្រយោជន៍របស់ប្រជាជនឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រី Retno Marsudi លក៏បានអោយដឹងថែមទៀតថា៖ ក្រសួងការបរទេស
ឥណ្ឌូនេស៊ីនឹងមានបណ្ដាជំហានចាំបាច់ ដើម្បីអនុវត្តចក្ខុវិស័យ បេសកកម្ម និង
បណ្ដាកម្មវិធីរបស់រដ្ឋាភិបាល ដោយការធានាគោលការណ៍ស្នូលចំនួន៣គឺ៖អធិ
បតេយ្យភាព នយោបាយ ឯករាជ្យសេដ្ឋកិច្ចនិងអត្តសញ្ញាណជាតិ៕