ឥណ្ឌាផ្ដល់កញ្ចប់ប្រាក់ប្រមាណ១ពាន់លានដុល្លាអាមេរិកសម្រាប់គម្រោងសហប្រតិបតិ្តការជាមួយក្រុមប្រទេស CLMV
(VOVWORLD) - បន្តរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធនានាថ្ងៃទី១៥ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជា មួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ានដទៃនិងប្រទេសឥណ្ឌា បានអញ្ជើញទទួល ទានអាហារការងារពេលព្រឹកក្រៅផ្លូវការ។
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ាននិងឥណ្ឌា |
នៅទីនេះ ភាគីទាំងពីរបានអះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តជំរុញទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា ដើម្បីសុខសន្តិភាព ស្ថិរភាព និង វិបុលភាពនៅក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនទំនាក់ទំនងគ្រប់ ជ្រុងជ្រោយ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំនិង ទេសចរណ៍ជាដើម។ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានបញ្ជាក់ថា ឥណ្ឌានឹងបន្តជំរុញខ្លាំងនូវគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត” ព្រមទាំង ប្រកាសថា ឥណ្ឌានិងផ្ដល់កញ្ចប់ប្រាក់ប្រមាណ១ពាន់លានដុល្លាអាមេរិកសម្រាប់ គម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងកិច្ចសហប្រតិបតិ្តការឌីជីថល់ជាមួយក្រុម ប្រទេសអនុតំបន់ទន្លេមេគង្គ (CLMV) ផងដែរ។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្ដែងនូវការគាំទ្រចំពោះការដែលអាស៊ាននិងឥណ្ឌាពង្រីក កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច សន្តិសុខនៅសមុទ្រ ពាណិជ្ជកម្ម វិនិយោគ ក្នុង នោះមានគម្រោងកសាងផ្លូវហាយវៃសំដៅតភ្ជាប់ឥណ្ឌាជាមួយនឹងប្រទេសមេគង្គ នានា ផងដែរ។ លោកបានអះអាងថា ការរក្សាបរិយាកាសប្រកបដោយសន្តិភាព ស្ថិរភាព និងសន្តិសុខសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នោះ គឺមានអត្ថន័យ ដ៏សំខាន់ចំពោះប្រទេសទាំងអស់ ជាពិសេសគឺប្រទេសឆ្នេរសមុទ្រ។ លោក នាយករដ្ឋមន្រ្តីវៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ឥណ្ឌាចំពោះគោលការណ៍និងគោលជំហររបស់អាស៊ានក្នុងបញ្ហានេះ ដោយឈរលើមូលដ្ឋាន នៃការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ៕