ឥណ្ឌាព្រមានប៉ាគីស្ថានពីការបះទង្គិចនៅតំបន់ព្រំដែន Kashmir
នាថ្ងៃទី ១៥ មករា នាយករដ្ឋមន្ត្រី ឥណ្ឌា Manmohan Sing បានព្រមានថា÷ រឿងទាំង នេះនឹងមិនប្រព្រឹត្តទៅប្រក្រតីឡើងវិញទៀតទេ ជាមួយប្រទេសជិតខាងប៉ាគីស្ថាន បន្តាប់
ពីការបះទង្គិចនៅតំបន់ព្រំដែន Kashmir នាសប្ដាហ៍មុន។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន អ្នកកា សែត នៅខាងក្រៅពិធី១របស់យោធា នាយករដ្ឋមន្ត្រី Manmohan Sing បានអះអាង ថា÷ អ្វី ដែលកើតមានឡើង គឺ” មិនអាចទទួលស្កាល់បានទេ” និងបណ្ដាអ្នកបង្ករឿងហេតុនេះ នឹងត្រូវទទួលខខុសត្រូវចំពោះអ្វីដែលកើតមានឡើង។
ការបះទង្គិចរវាងទាហានឥណ្ឌានិងប៉ាគីស្ថានត្រូវបានកើតមានឡើង នាថ្ងៃទី ៦ មករា នៅ
ខ្សែរព្រំដែនត្រួតពិនិត្យរួម ដែលធ្វើអោយភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើង
ជាបន្តបន្ទាប់។ ដល់នាបច្ចុប្បន្ន ភាគីនិមួយៗបានមានទាហានចំនួន២នាក់ត្រូវស្លាប់ ក្នុង បណ្ដាការបះទង្គិចនេះ៕
|
ឥណ្ឌាព្រមានប៉ាគីស្ថានពីការបះទង្គិចនៅតំបន់ព្រំដែន Kashmir (internet) |