ឥណ្ឌាមានគោលនយោបាយជាច្រើន ដើម្បីលើកទឹកចិត្ត និងទាក់ទាញការវិនិយោគពីបរទេស រួមទាំងសហគមន៍ធុរកិច្ចវៀតណាម

(VOVWORLD) - នេះជាការបញ្ជាក់របស់លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ ក្នុងសន្និសីទពន្លឿនពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម-ឥណ្ឌា ដែលសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) នៅទីក្រុងហូជីមិញ សម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ រៀបចំឡើងនារសៀលថ្ងៃទី ១២ ខែធ្នូ នៅទីក្រុងហូជីមិញ។
ឥណ្ឌាមានគោលនយោបាយជាច្រើន ដើម្បីលើកទឹកចិត្ត និងទាក់ទាញការវិនិយោគពីបរទេស រួមទាំងសហគមន៍ធុរកិច្ចវៀតណាម - ảnh 1តំណាងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមនៅទីក្រុងហូជីមិញ និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋ Telangana បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីសហការជួយឧបត្ថម្ភធុរកិច្ច និងជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្មរវាងភាគីទាំងពីរ។ (រូបថត៖ My Phuong/ TTXVN)

តាមលោកអគ្គកុងស៊ុលឥណ្ឌាក៏បានឲ្យដឹងថា សហគមន៍ធុរកិច្ច ក្រុមហ៊ុនផលិតកម្មឧស្សាហកម្មឈានមុខគេ ដែលជាសមាជិកសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃរដ្ឋមួយចំនួនដូចជា Telangana និង Andhra Pradesh បានមកកាន់វៀតណាមដើម្បីស្វែងរកឱកាសវិនិយោគ ធ្វើអាជីវកម្ម និងស្រាវជ្រាវទីផ្សារ។ សហគ្រាសឥណ្ឌាមួយចំនួនមានបំណងចង់ស្វែងរកកាលានុវត្តភាពក្នុងវិស័យឧស្សាហកម្ម សំណង់ ឱសថ  នៅទីផ្សារទីក្រុងហូជីមិញ និយាយដោយឡែក និងវៀតណាមនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ