ឥណ្ឌាមានគោលបំណងរៀបចំវេទិកា Davos របស់ខ្លួន
(VOVWORLD) - ឥណ្ឌាកំពុងពិចារណារៀបចំសន្និសីទជាន់ខ្ពស់ប្រចាំឆ្នាំ បណ្ដាវិនិយោគិនពិភពលោកនៅប្រទេសនេះ ដែលស្រដៀងគ្នាជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Davos ស្វីស សំដៅលើកកំពស់ឋានៈរបស់ New Dehli លើឆាកអន្តរជាតិ។
ឥណ្ឌាមានគោលបំណងរៀបចំវេទិកា Davos របស់ខ្លួន (VOV) |
(VOVworld) – ឥណ្ឌាកំពុងពិចារណារៀបចំសន្និសីទជាន់ខ្ពស់ប្រចាំឆ្នាំ បណ្ដាវិនិយោគិនពិភពលោកនៅប្រទេសនេះ ដែលស្រដៀងគ្នាជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលត្រូវបានរៀបចំឡើងនៅទីក្រុង Davos ស្វីស សំដៅលើកកំពស់ឋានៈរបស់ New Dehli លើឆាកអន្តរជាតិ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman បានវាយតំលៃថា៖ ផែនការនេះនឹងជួយខឿនសេដ្ឋកិច្ចធំទី ៣ នៅទ្វីបអាស៊ីមានទីឈរជើងមួយក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ គំនិតនេះត្រូវបាននាំចេញក្នុងកាលៈទេសៈរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi កំពុងស្វែងរកវិធីទាក់ទាញបន្ថែមការវិនិយោគពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារធ្វើថែមទៀត។ ឥណ្ឌាក៏មានគោលបំណងបំផុសប្រភពទុនវិនិយោគចំនួន ១៥០០ ពាន់លានដុល្លាអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕