ឥណ្ឌាមិនចង់ឲ្យអាស៊ានចូលរួមក្នុងខ្សែសង្វាក់ផ្គង់ផ្គង់ថ្មីឡើយ
(VOVWORLD) - នៅពេលដែលជប៉ុនមានបំណងចង់ឲ្យសមាជិកអាស៊ានទាំង ១០ ចូលរួមក្នុងការបង្កើតទំនាក់ទំនងថ្មីនេះ ភាគីឥណ្ឌាបែជាមានបំណងចង់ការពារផលប្រយោជន៍ផ្ទាល់របស់ខ្លួនពីឥទ្ធិពលដោយប្រយោលរបស់ចិន តាមរយៈការវិនិយោគនៅក្នុងអាស៊ាន។
រូបថតឧទាហរណ៍ (ប្រភព៖ Reuters) |
ប្រទេសឥណ្ឌា មិនបានគាំទ្រសំណើរបស់ជប៉ុន ដែលបានអញ្ជើញប្រទេសជាសមាជិកអាស៊ាន ចូលរួមក្នុងគំនិតផ្តួចផ្តើមស្តីពីការស្តារខ្សែសង្វាក់ផ្គត់ផ្គង់ (SCRI) ។
យោងតាមទស្សនាវដ្តីសេដ្ឋកិច្ច (Ecomomic Times) របស់ឥណ្ឌាបានឲ្យដឹងថា នៅពេលដែលជប៉ុនមានបំណងចង ឲ្យសមាជិកអាស៊ានទាំង ១០ ចូលរួមក្នុងការបង្កើតទំនាក់ទំនងថ្មីនេះ ភាគីឥណ្ឌាបែជាមានបំណងចង់ការពារផលប្រយោជន៍ផ្ទាល់របស់ខ្លួនពីឥទ្ធិពលដោយប្រយោលរបស់ចិន តាមរយៈការវិនិយោគនៅក្នុងអាស៊ាន។ ប្រទេសឥណ្ឌា កំពុងតែស្ថិតក្នុងដំណើរការកសាងសមត្ថភាពខ្លួនទីពឹងខ្លួនសំដៅកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូល៕