ឥណ្ឌាយកចិត្តទុកដាក់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម
|
ឥណ្ឌាយកចិត្តទុកដាក់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌាចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី
៧ធ្នូ របស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម នាថ្ងៃទី៥ធ្នូ នៅទីក្រុង
New Delhi ឧត្តមសេនីយ៍ឯក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ នាយករដ្ឋ
មន្ត្រីលោក Narendra Modi បានសម្ដែងក្តីសប្បាយរីករាយចំពោះការរីកចំរើនក្នុងទំ
នាក់ទំនងរវាងប្រទេសទាំងពីរ ដែលក្នុងនោះបានវាយតំលៃខ្ពស់លទ្ធផលសហប្រតិ
បត្តិការក្នុងវិស័យការពារជាតិ។ នាយករដ្ឋមន្ត្រី លោក Narendra Modi ក៏បានអះអាង
ថា៖ ឥណ្ឌាជាមិត្តគួរអោយទុកចិត្ត និងស្និទ្ធស្នាលជាមួយវៀតណាមជានិច្ច ដូច្នេះ ក្នុង
គោលនយោបាយ”ឆ្ពោះទៅខាងកើត”របស់ខ្លួន ឥណ្ឌាបានចាត់ទុកវៀតណាមជាប្រ
ទេសមួយក្នុងចំណោមប្រទេសអាទិភាពជួរមុខដែរ។
រីឯ៑ ឧត្តមសេនីយ៍ឯក Ngo Xuan Lich បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រី Modi
បានទទួលជួប ហើយសម្ដែងជំនឿជាក់ថា៖ឥណ្ឌាបន្តទទួលបានសមិទ្ធផលធំធេងថែម
ទៀត ក្នុងបុព្វហេតុកសាងប្រទេសជាតិ។ រដ្ឋមន្ត្រី Ngo Xuan Lich ក៏បានអះអាងថា៖
ប្រជាជននិងកងទ័ពប្រជាជនវៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន
ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍តទៅទៀត៕