ឥណ្ឌា៖រដ្ឋធានី New Delhi កក់ស្ទះដោយសារបាតុកម្ម
(VOVWORLD) /  
|
រដ្ឋធានី New Delhi កក់ស្ទះដោយសារបាតុកម្ម (AP) |
Vovworld-នាថ្ងៃទី២១មករា រដ្ឋធានី New Delhi របស់ឥណ្ឌាត្រូវកក់ស្ទះក្នុងពេលដែលទេសាភិបាលរដ្ឋ Delhi លោក Arvind Kejriwal និងអ្នកគាំទ្រគណបក្ស
Aam Aadmi Party (AAP) របស់លោកត្រូវហ៊ុំព័ទផ្លូវនិងធ្វើបាតុកម្មប្រឆាំងជំទាស់
រដ្ឋាភិបាលមជ្ឈឹម។ នេះជាថ្ងៃទី២នៃបាតុកម្ម។ លោក Kejriwal ទាមទានាយ
ទាហានប៉ូលីស Delhi ចំនួន៣នាក់ត្រូវបញ្ឈប់ធ្វើការដោយសារបានបដិសេធចូល
រួមការវាយប្រហារទៅលើអាគារមួយនៅភាគខាងត្បូងរដ្ឋធានី New Delhi នាថ្ងៃទី១៦មករាកន្លងមកដើម្បីចាប់ខ្លួនជនដើមកំណើតទ្វីបអាហ្វ្រីកមួយចំនួនដោយការ
ចោទប្រកាន់ទាក់ទិនដល់គ្រឿងញាននិងផ្លូវភេទ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា
លោក Sushil Kumar Shinde បានបដិសេធសំណូមពររបស់លោក Kejriwal ដល់ពេលដែលការស៊ើបអង្កេតចំពោះនាយទាហាននេះបញ្ចប់។
តាមផែនការក្នុងប៉ុន្មានថ្ងៃទៀត តុលាការកំពូលឥណ្ឌានឹងពិនិត្យពាក្យប្តឹងតវ៉ាមួយចោទប្រកាន់លោក Kejriwal បានធ្វើឲ្យរដ្ឋធានីកក់ស្ទះ។ ពាក្យប្តឹងតវ៉ាបាន
លើកច្បាស់ថា បាតុករមានគ្រោះអាសន្នរារាំងការងារត្រៀមរៀបចំឲ្យពិធីរំលឹកខួបអនុស្សាវរីយ៍នៃទិវាសាធារណៈរដ្ឋទី២៦មករានៅដំបន់ជុំវិញ៕
-VOVWORLD